បុរសម្នាក់ស្រវឹងស្រាបើករថយន្ត CRV បុករថយន្តដឹកសិស្សបណ្តាល​ឲ្យ​មានមនុស្សរង​របួស​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តរ៉េចង្កូតទៅបុករថយន្តដឹកសិស្ស បណ្តាលឲ្យ​រងរបួសធ្ងន់២នាក់នឹងស្រាល២នាក់ចំណែករថយន្តខ្ទេចទាំងសង់ខាង បង្កឲ្យ​មានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨នឹង១៥នាទី ថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៧ តាមបណ្តោយ​ផ្លូវ​ជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ រថយន្តបង្កម៉ាក CRV ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 2​J-9559 បើកបរក្នុងទិសដៅពីកើតទៅលិច រ៉េចង្កូតចូលខាងស្ដាំដៃ ទៅ​បុក​​រថយន្តម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ 2G-6227 ជារថយន្តដឹកសិស្ស នៅសាលាអន្តរជាតិ គីហ្សូណាបើកបរដោយតៃកុងម្នាក់នឹងអ្នក​រួមដំណើរ​៣នាក់ទៀត។

តាមប្រភពព័ត៌​មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះម៉ាកសាំងយ៉ុងពណ៌ ស ជារថយន្តដឹកសិស្ស (តែនៅពេលគ្រោះថ្នាក់មិនមែនដឹកសិស្សទេ) ដោយបើកបរក្នុងទិសដៅពីលិចទៅកើត ជិះគ្នា៤នាក់ស្រី២នាក់នឹងប្រុស២នាក់ ​ស្រាប់តែឃើញរថយន្តបង្កមួយគ្រឿងម៉ាក CRV ពណ៌​ខ្មៅ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង​បើករ៉េពេញផ្លូវ ហើយបានបើកមកបុក រថយន្តស៊ាំយ៉ុងដឹកសិស្សចំពីមុខពេញទំហឹង នឹងបណ្តាលឲ្យ​រងរបួសធ្ងន់២នឹងស្រាល២នាក់ចំណែករថយន្តទាំង២គ្រឿង រងការខូចខាត់យ៉ាងធ្ងន់ស្រុញមួយកំណាត់មុខ។

បើតាមសំដីស្រ្តីរងគ្រោះត្រូវជាម្តាយក្មេងស្រីបាននិយាយថា រូបគាត់នឹងគ្រួសារ បានដឹកកូនស្រីរបស់កាត់ទៅព្យាបាលនៅ មន្ទីពេទ្យគន្ធបុប្ផា ដោយ​រងរបួស​បាក់ឆ្អឹងដងកាំបិតដោយសារម៉ូតូបុកនៅផ្ទះ ហើយគាត់បានបន្តទៀតថា ពេលកំពង់​ធ្វើដំណើរ​ត្រូវរថយន្តបង្កខាងលើបុកតែម្តង នឹងបណ្តាលឲ្យ​រងរបួសធ្ងន់ធ្ងរថែម​ទៀត។

ក្រោយពេលកើតហេតុ ជនរងគ្រោះពីរនាក់ម្តាយកូនត្រូវបានរថយន្តសង្គ្រោះឯកជនសុធារិទ្ធ បែកចាន បានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ចំណែកអ្នកបើករថយន្តបង្កព្រមសងសំណងដោយចេញថ្លៃជួសជុលនិងព្យាបាលរបួសទាំង​ស្រុង​បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ អត្ថបទដោយ​​៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង