សុនខ មួយក្បាល មានរោមវែងធ្លាក់ដីដូចសក់មនុស្ស កំពុងល្បីក្នុងអិុនធើណេត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អូស្ត្រាលី៖ Afghan Hound ជាប្រភេទសុនខ ដែលមានកម្ពស់ខ្ពស់ ហើយពូជរបស់វា ជាទូទៅមានរោមច្រើននៅលើដងខ្លួន ដែលសព្វថ្ងៃ សុនខប្រភេទនេះភាគច្រើន ត្រូវបានគេយកមកឲ្យសម្តែង ឬបង្ហាញម៉ូតជាដើម។

ដោយឡែក ក្រឡេកមកមើលសុនខមួយក្បាលនេះវិញ សង្កេតឃើញថា ទម្រង់ និងដងខ្លួនរបស់វាមានសណ្ឋានប្លែកបន្តិចពីសុនខដ៏ទៃទៀត ដោយខ្លួនប្រាណទាំងមូលពោរពេញទៅដោយ រោមធ្លាក់ដល់ដី ហើយមានសភាពទន់រលោងដូចសក់មនុស្សអ៊ីចឹង ហើយបច្ចុប្បន្នក៏កំពុងទទួលបានការចាប់អារម្មណ៍ និងល្បីនៅក្នុងបណ្តាញសង្គមផងដែរ។

សុនខមួយក្បាលនេះមានឈ្មោះ Tea អាយុទើបតែ៥ឆ្នាំទេ ប៉ុន្តែរូបថតរបស់វាត្រូវបានគេចែកចាយដល់ទៅ១លានដង នៅក្នុងបណ្តាញសង្គម ក្រោយពីបង្ហោះត្រឹមតែរយៈពេញមួយយប់ប៉ុណ្ណោះ។

បន្ទាប់ពីរូបថតរបស់ Tea កំពុងតែទទួលបានការចាប់អារម្មណ៍បែបនេះ ម្ចាស់របស់វា ឈ្មោះ Luke បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំមិនដែលគិតថា Tea ទទួលបានការចាប់អារម្មណ៍ច្រើនយ៉ាងនេះទេ»

Luke បានបន្ថែមឲ្យដឹងទៀតថា «ខ្ញុំគិតថា មហាជនដែលលេងបណ្តាញសង្គម ប្រហែលជាចាប់អារម្មណ៍ទៅលើរូបនេះ ក៏ព្រោះតែទឹកមុខរបស់ Tea និងរោមដ៏វែងអន្លាយរបស់វាហើយ» 

គួរបញ្ជាក់ផងដែរថា Tea គឺជាប្រភេទឆ្កែរោមច្រើន (Afghan Hound) រស់នៅក្នុងទីក្រុងស៊ីដនី ហើយមិនថែមតែប៉ុណ្ណោះ វាធ្លាប់ត្រូវបានគេយកមកបង្ហាញម៉ូត នៅក្នុងកម្មវិធីទៀតផង៕

ប្រភព : Dailymail

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង