សិប្បកម្មស្លរដេញកំទិចមាស-ប្រាក់ ប្រឈម​និង​ការ​បិទ​ជាស្ថាពរ​ខណៈត្រូវ​បាន​រក​ឃើញថា​ប្រើប្រាស់ជាតិគីមីហួសកម្រិត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ អភិបាលខណ្ឌឫស្សីកែវ បានចេញមកប្រកាសភ្លាមៗ ក្នុងការបិទទីតាំងសិប្បកម្មស្លរដេញកំទិចមាស-ប្រាក់មួយកន្លែង ជាស្ថាពរតែម្ដង​ព្រោះបានរកឃើញថា មានលួចលាក់ប្រើប្រាស់ជាតិអាស៊ីត​បណ្ដាល​ឲ្យជះឥទ្ធិពលសាយភាយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ចំពោះសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។​ ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ​អាជ្ញាធរ ក៏​​បានចុះទៅត្រួតពិនិត្យស្រាវជ្រាវចំពោះទីតាំងសិប្បកម្ម​ដេញ​កំទិចមាសប្រាក់ចំនួន២កន្លែង នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបានបញ្ជាក់កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧​ថា មិនត្រឹមតែប៉ុណ្ណោះទេ ចំពោះទីតាំងសប្បកម្មដេញមាស-ប្រាក់ដ៏ធំមួយកន្លែងទៀត ដែលនៅក្បែរគ្នានោះ ប្រហែលជាអាចប្រឈម​ការបិទចោលផងដែរ ប្រសិនបើស្រាវជ្រាវរកឃើញថា មានប្រើប្រាស់ជាតិអាស៊ីត ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បណ្ដាលឲ្យខូចសុខភាពលើ ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងប្រត្តិ​បត្តិការណ៍​ខាងលើនេះ លោក ជា ពិសី បានថ្លែងថា ទីតាំងសិប្បកម្មស្លរដេញកំទិចមាសប្រាក់ដ៏ធំមួយកន្លែងរបស់លោក ឡោះ រ៉ះសេត ក៍ប្រហែលជាអាចប្រឈម និងការបិទចោលផងដែរ ប្រសិន​បើ​ការ​ស៊ើបអង្កេតបានរកឃើញថា មានលួចប្រើប្រាស់សារធាតុគីម៊ី «អាស៊ីត» ដែលបង្កផលប៉ះពាល់បណ្ដាល ឲ្យខូចសុខភាពយ៉ាងធ្ងន់ធ្ងរ ទៅលើប្រជាពលរដ្ឋ។

លោក ជា ពិសី បានបន្តថា ជាក់ស្ដែងទីតាំងបើកសិប្បកម្មស្លរដេញកំទិចមាសប្រាក់មួយកន្លែងទៀតរបស់លោក សេត ហានណាហ្វី ត្រូវបានបិទចោលជាស្ថាពរ បន្ទាប់ពីធ្វើការត្រួតពិនិត្យ ហើយបានរកឃើញថា មិនមានច្បាប់អនុញ្ញាត្តិ «ពោលគឺគ្មានអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល» និងមានការលួចលាក់ប្រើប្រាស់ជាតិអាស៉ិតថែមទៀត ដែលបង្កជាហានិភ័យខ្ពស់ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពប្រជាពលរដ្ឋ។

សូមជម្រាបថា គណៈបញ្ជាការឯកភាពចម្រុះ ដែលមានសមាសភាពចូលរួមពីអភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ នាយករដ្ឋបាលខណ្ឌ លោក សន សោភ័ណ្ឌ ប្រធានការិយាល័យអន្តរវិស័យ លោក ស្មាស រិទ្ធី ប្រធានការិយាល័យឧស្សាហកម្ម និងកសិកម្មខណ្ឌ លោក សុំ សាវុយ ប្រធានការិយាល័យបរិស្ថានខណ្ឌ អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ លោក ព្រំ រដ្ឋា ចៅសង្កាត់ច្រាំងចំរេះទី២ លោក វ៉ាន់ ផន ចៅសង្កាត់រង លោក ហួត ហឿង និងមេភូមិខ២ លោក តា វិចិត្រ​៕ អត្ថបទ​ដោយ៖ អ្នក​ប្រម៉ាញ់​ទី​ក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង