នាំមកជូនដោយ៖

ក្រុមហ៊ុនមួយកំពុងស្វែងរកបុគ្គលិក អ្នកពូកែដេកកម្រិតអាជីព ដោយផ្ដល់ប្រាក់ចំណូលប្រចាំឆ្នាំ ជិត១៥០០០ដុល្លារ


ទំហំអក្សរ៖ S M L

ចិន៖ ក្រុមហ៊ុនថ្នាំពេទ្យមួយក្នុងប្រទេសចិនបានប្រកាសស្វែងរកអ្នកពូកែគេង ដើម្បីសហការណ៍ជាមួយពួកគេក្នុងការពិសោធន៍។   ការងារនេះខាងក្រុមហ៊ុនមិនតម្រូវឲ្យធ្វើអ្វី ឬក៏គិតអ្វីច្រើននោះទេ  គ្រាន់តែទទួលទានថ្នាំរបស់ក្រុមហ៊ុន ហើយគេងតែប៉ុណ្ណោះ ទទួលបាន ១សែនយ័នក្នុងមួយឆ្នាំ ឬប្រមាណជិត ១៥០០០ដុល្លារអាមេរិក។

យោងតាមកាសែត Beijing Morning Post បានឲ្យដឹងថា ក្រុមហ៊ុនផលិតថ្នាំមួយ  កំពុងស្វែងរកអ្នកពូកែគេង  ដែលអាចគេងបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយខាងក្រុមហ៊ុនតម្រូវឲ្យលេបថ្នាំរបស់ពួកគេរួចគេង  ហើយក្រោយពីគេងរួចពួកគេត្រូវសរសេររបាយការណ៍អំពីលទ្ធផលនៃការទទួលទានថ្នាំនោះ។  លើសពីនេះ ក៏តម្រូវឲ្យគេងក្នុងពេលវេលាខុសៗគ្នា   និងតម្រូវឲ្យគេងផ្អែកទៅតាមទម្លាប់អ្នកធ្វើការប្រភេទខុសគ្នា  ដូចជាគេងតាមអ្នកធ្វើការវេនព្រឹក  និងគេងតាមអ្នកធ្វើការវេនយប់ជាដើម ដើម្បីអាចដឹងថា ការគេងខុសពេលគ្នា​មានសភាពយ៉ាងដូចម្ដេច។ ចំពោះតម្រូវការជ្រើសរើសមិនពិបាកទេ គ្រាន់តែបុគ្គលិកដែលចង់ដាក់ពាក្យធ្វើការ  ជាអ្នកដែលចូលចិត្តគេង។

ដោយឡែកការងារជាអ្នកគេងអាជីពនេះ នៅអាមេរិកអាចរកចំណូលបានខ្ទង់ ៣០ម៉ឺនដុល្លារផងដែរ ពីបណ្តាក្រុមហ៊ុន និងអ្នកស្រាវជ្រាវ ដែលចង់ស្វែងយល់ថាហេតុអ្វីបានជាប្រជាជនអាមេរិក១ភាគ៣គេងមិនបានគ្រប់គ្រាន់។

ទោះយ៉ាងណា របាយការណ៍បានប៉ាន់ស្មានថា នៅពេលអនាគតការងារជាអ្នកគេងអាជីពនេះនឹងទទួលបានការពេញនិយមដែរមិនខាន ព្រោះប្រជាជនចិនបាននិងកំពុងចាប់ផ្តើមគិតគូរអំពីបញ្ហាសុខភាពផងដែរ៕

ប្រភព : shanghaiist

ត្រណមមួយចំនួនដែលអ្នកជាប់សែស្រឡាយចិនគួរយល់ដឹង ខណៈពេលពិធីបុណ្យសែនក្បាលទឹកនេះ

ពិធីបុណ្យសែនក្បាលទឹក ឬ Hungry Ghost Festivalជាជំនឿមួយរបស់ជនជាតិចិន និងអ្នកជាប់សែស្រឡាយចិន ដែលប្រារព្ធរាល់ឆ្នាំតាមប្រពៃណីនៅខែទី៧ ក្នុងប្រតិទិនចន្ទគតិ។ នៅឆ្នាំ២០១៧ នេះ ពិធីបុណ្យសែនក្បាលទឹកចាប់ផ្ដើមប្រារព្ធឡើងនៅថ្ងៃទី ៥កញ្ញា នេះតទៅ។ តាមជំនឿហុងស៊ុយរបស់ចិន មានត្រណមមួយចំនួននៅខែសែនក្បាលទឹកនេះ ដើម្បីបញ្ចៀសគ្រោះអាក្រក់ដល់ខ្លួន ពេលដែលព្រលឹងខ្មោចត្រូវលែងពីឋាននរកមក។

 

ខាងក្រោមនេះ ជាអ្វីដែលមិនគួរធ្វើ៖

១. កុំនៅក្រៅផ្ទះដល់យប់ពេក ព្រោះព្រលឹងខ្មោចនឹងតាមដំណើរអ្នកចូលក្នុងផ្ទះ

២. កុំដោតចង្កឹះលើចានបាយ ព្រោះជាកាយវិការមិនសមរម្យមួយ ហើយនៅពេលសែនក្បាលទឹក ខ្មោចទាំងឡាយអាចច្រឡំថាធូប ហើយគិតថាជាចានបាយសំណែនរបស់ពួកគេ

៣. កុំថតនាពេលយប់ ព្រោះអាចជាប់រូបភាពផ្សេងៗដែលធ្វើឲ្យអ្នកខ្លាច

៤. បើអ្នកកើតចំខែសែនក្បាលទឹកនេះ ចៀសវាងប្រារព្ធពិធីខួបកំណើតនាពេលយប់ គួរធ្វើនាពេលថ្ងៃវិញ

៥. កុំបើកឆត្រនៅក្នុងផ្ទះ ជាពិសេសគឺឆត្រពណ៌ក្រហម ព្រោះព្រលឹងខ្មោចអាចនឹងជ្រកនៅក្នុងនោះ

៦. កុំធ្វើការដល់យប់ជ្រៅនៅខែនេះ ព្រោះអាចចុះខ្សោយកម្លាំងនាពេលគេង ជាហេតុធ្វើឲ្យព្រលឹងខ្មោចអាចចូលសណ្ឋិតបានយ៉ាងងាយ

៧. កុំបិទបាំងថ្ងាស ព្យាយាមងើបក្បាលឲ្យខ្ពស់តាមដែលអាចធ្វើទៅបាន

៨. កុំលេងល្បែងផ្សេងៗ ដែលអាចទាក់ទាញព្រលឹងខ្មោច

៩. កុំរង់ចាំរថយន្តក្រុងនាពេលពាក់កណ្ដាលរាត្រី ពិសេសគឺក្រោយពេលដែលផុតម៉ោងផ្ដល់សេវា

១០. កុំប្រើគ្រឿងសម្អាងពណ៌ខ្មៅ ពិសេសថ្នាំលាបក្រចកពណ៌ខ្មៅ ព្រោះខ្មោចនឹងគិតថាអ្នកជាគ្នារបស់គេ

១១. កុំទៅផ្នូរខ្មោច ឬកន្លែងដែលគេបោះបង់ចោល ព្រោះព្រលឹងខ្មោចនឹងតាមអ្នកមកវិញ

១២. កុំញើសសំបោរនៅទីសាធារណៈ ឬដើមឈើនានា ព្រោះអាចប៉ះព្រលឹងខ្មោច

១៣. កុំផ្អែកខ្លួនលើជញ្ជាំងក្នុងខែនេះ ព្រោះព្រលឹងខ្មោចចូលចិត្តនៅលើជញ្ជាំងដែលត្រជាក់ជាងកន្លែងផ្សេង

១៤. កុំបែរក្បាល ពេលនរណាម្នាក់គោះខ្នង។ តាមជំនឿ មនុស្សនៅរស់ មានភ្លើងការពារ នៅស្មាទាំងសងខាង។ ប្រសិនបើខ្មោចគោះខ្នងអ្នក ហើយអ្នកបែរតែក្បាល នឹងធ្វើឲ្យភ្លើងនោះរលត់ លែងមានអ្វីការពារ។ ដូចនេះ បែរគួរខ្លួនទាំងអស់ ជំនួសឲ្យការបែរងាកត្រឹមក្បាល៕

 

ចំណែកឯតម្លៃជ្រូកខ្វៃនៅលើទីផ្សារថ្ងៃនេះឡើងគ្រាន់បើ

នៅថ្ងៃនេះ បងប្អូនកាត់សែស្រឡាយចិន នឹងប្រារព្ធពិធីសែនក្បាលទឹកទៅតាមទំនៀមទម្លាប់ ដូនតារបស់ខ្លួន។ ក្រឡេកមកមើលជ្រូកខ្វៃនៅផ្សារអូរឫស្សីវិញ តម្រៀបលក់ច្រើនខុសពីធម្មតា ចំណែកឯអ្នកទិញក៏ច្រើនគួរឱ្យកត់សម្គាល់។ ចុះតម្លៃវិញ តើប៉ុន្មានទៅ?

បើតាមការឱ្យដឹងពីអ្នកលក់ចំនួន ៤តូបខុសៗពីគ្នាបានប្រាប់ពីតម្លៃលក់ប្រហាក់ប្រហែលគ្នាដូចខាងក្រោម៖

ទម្ងន់ ៥ ទៅ ៦គីឡូក្រាម ១ក្បាលតម្លៃចន្លោះពី ២០ម៉ឺនរៀល ទៅ ២៧ម៉ឺនរៀល។ ចំពោះតម្លៃក្នុងថ្ងៃធម្មតាចន្លោះពី ១៨ម៉ឺនរៀលទៅ ២០ម៉ឺនរៀល។
ទម្ងន់ ៧ ទៅ ៨គីឡូក្រាម ១ក្បាលតម្លៃចន្លោះពី ៣០ម៉ឺនរៀល ទៅ ៣៥ម៉ឺនរៀល។ ចំពោះតម្លៃក្នុងថ្ងៃធម្មតាចន្លោះពី ២៥ម៉ឺនរៀល ទៅ ២៧ម៉ឺនរៀល។
ទម្ងន់ ១០គីឡូក្រាម ១ក្បាលតម្លៃ ៤០ម៉ឺនរៀល។ ចំពោះតម្លៃក្នុងថ្ងៃធម្មតា ៣៥ម៉ឺនរៀល ទៅ ៣៧ម៉ឺនរៀល។

សូមបញ្ជាក់ថា អ្នកទិញទាំងឡាយក៏អាចទិញជាគីឡូដែរ អាស្រ័យទៅតាមលទ្ធភាពរបស់ខ្លួន។ ប៉ុន្តែអាជីវករលក់ជ្រូកខ្វៃប្រាប់ថា ភាគច្រើនប្រជាពលរដ្ឋទិញ១ក្បាលៗតែម្ដង ដើម្បីយកទៅសែន។ ចំណែកជ្រូកខ្វៃដែលលក់ដាច់បំផុត គឺកូនជ្រូកតូចៗតម្លៃត្រឹម ២០ម៉ឺនរៀល៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង