ជនជាតិចិនទៀតហើយ៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ពីបទប៉ុនប៉ងតម្លើងឧបករណ៍( Gate way – VOIP ) បំរើឲ្យការចាប់ជំរិត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល៖ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅព្រឹកនេះថា ជន សង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែសីហាម្សិលម៊ិញ នៅចំណុច បន្ទប់លេខ៣០៦ ជាន់ទី៣ សណ្ឋាគារត្រានីកា ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សកម្មភាពសមត្ថកិច្ចចុះបង្ក្រាប

ជនសង្ស័យមាន ឈ្មោះ ZHU CHULE ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន ជាប់សង្ស័យ ករណីប៉ុនប៉ងតម្លើងឧបករណ៍ច្រកចេញចូល ប្រព័ន្ធទូរគមនាគមន៍ ( Gate way – VOIP )។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរកឃើញវត្ថុតាងជា ឧបករណ៍មួយចំនួនធំក្នុងបន្ទប់សណ្ឋាគារនោះ។ សមត្ថកិច្ចបានបន្តថា មុនឈានទៅដល់ការបង្ក្រាបករណីនេះ គឺដោយសារ ម្ចាស់សណ្ឋាគារ ឃើញជនសង្ស័យហាក់មានសកម្មភាពចម្លែក ចេញចូលសណ្ឋាគារមួយភ្លេតបាត់ពេញ មួយថ្ងៃទី២៧ ទើបរាយការណ៍ទៅសមត្ថកិច្ច ។

សកម្មភាពសមត្ថកិច្ចចុះបង្ក្រាប

លុះព្រឹកឡើង វេលាម៉ោង៧និង០០ បានវិលត្រឡប់ចូលមក ដល់សណ្ឋាគារវិញ ក៏សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជន សង្ស័យ និងឆែកឆេរបន្ទប់ ចាប់យកវត្ថុតាង ឧបករណ៍ពាក់ព័ន្ធ ដោយមានការ ដឹកនាំ និងកិច្ចសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារង ទិន សុចិត្រា បានចូលរួមសហការ ជាមួយម្ចាស់សណ្ឋាគារ ត្រានីកា ហើយសមត្ថកិច្ចបានឃាត់និិងនាំខ្លួនជនសង្ស័យខាងលើមក កាន់អង្គភាព ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ឧបករណ៍( Gate way – VOIP )

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង