រថយន្តកុងទឺន័របុកអូសម៉ូតូជាង១០០ម៉ែត្រ បុរសម្នាក់ស្លាប់យ៉ាងអនោចអធម(មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូត្រូវរថយន្តកុងតឺន័របុកបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុនឹងម៉ូតូជនរងគ្រោះត្រូវបាន រថយន្តបុកអូសជាង១០០ម៉ែត ហើយរថយន្តបង្ករបានបើករត់គេចខ្លួនបាត់ស្រមោល បណ្តាលអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩យប់ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ទល់មុខ ខ្លោងទ្វាវត្តពោធិ៍វ័ន្ត ស្ថិតនៅភូមិ ត្រពាំងធ្ងង់ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ នី ម៉េង ភេទប្រុសអាយុ៣៥ ឆ្នាំ មុខរបរ បើករថយន្តស្នាក់នៅកន្លែងធ្វើការ មានភូមិកំណើតនៅភូមិ សង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនរងគ្រោះជិះម៉ូតូម៉ាក វេវ ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម 1H 6600បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើកម៉ូតូម៉ាកវេវ ពណស្លែ បើកក្នុងទិសដៅពីជើងទៅត្បូង បន្ទាប់មកស្រាប់តែមានរថយន្តកុតឺន័រមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងទិសដៅស្របទិសដៅស្របទិសគ្នាហើយ បានបើកបុកពីក្រោយពេញទុំហឹងបណ្តាលអោយជនរងគ្រោះដួលធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម៉ូតូជនរងគ្រោះខាងលើត្រូវបានរថយន្តបង្ករបុកអូសប្រមាណជាង១០០ម៉ែត ហើយរថយន្តបង្ករខាងលើបានបើករត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីនាក់ភូមិរបស់ជនរងគ្រោះខាងលើបានអោយដឹងថា ជនរងគ្រោះខាងលើបានស្នាក់នៅកន្លែងធ្វើការនៅម្តុំក្រុមហ៊ុនឧកញ៉ាលីចុងផាត់ ដោយប្រពន្ធរបស់ខ្លួនធ្វើការរោងចក្រនៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ហើយពួកគាត់នៅឆ្ងាយពីគ្នាហើយជនរងគ្រោះខាងលើបានមកជួបប្រពន្ធខ្លួន តែមិនទាន់មកដល់ផងស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍នឹងបណ្តាលឲ្យស្លាប់ផងដែរ។

ក្រោយពេលកើតហេតុសាកសពខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូរងគ្រោះខាងលើត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយកទៅរក្សាទុកនឹងរង់ចាំប្រគល់អោយក្រុមគ្រួសារនៃសព។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង