រថយន្ត LEXUS បើកមកបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាក LEXUS LX470 ​បើកមកបុកម៉ូតូពីក្រោយ បណ្តាលឲ្យបុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអណោចអាធ័ម។ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យ​រន្ធត់ខាងលើនេះបានកើត​ឡើង​កាលវេលាម៉ោង​០៧និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខបុរីប៉េងហួត តាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិគង្គារប៉ុស្តិ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ​រាជធានី​ភ្នំពេញ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ ឌួង ឆេង ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៤២០ ភូមិព្រែកទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

សាក្សីពីកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក CUP មូល ពាក់ស្លាកលេខ 1BJ-7656 ធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី លុះមកដល់មុខបុរីប៉េងហួតដែលជាចំនុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS LX470 បើកបរយ៉ាងលឿនមកបុកម៉ូតូពីក្រោយបណ្តាលឲ្យ​ស្លាប់ភ្លាមៗតែម្តង ហើយជិះគេចបាត់ដោយសុវត្ថិភាព។ បច្ចុប្បន្នសមត្ថកិច្ចកំពុងទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះមកទទួលសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕​ អត្ថបទ​ដោយ​៖​ អ្នក​ប្រម៉ាញ់​ទីក្រុង​

ខាងក្រោមជាវិដេអូ៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង