ខ្សែការពារប្រេស៊ីលម្នាក់បានសម្រេចចិត្តដកខ្លួនចេញពី World Cup ដោយមានសារបួសកជើង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខ្សែការពារ Danilo របស់ជម្រើសជាតិប្រេស៊ីលត្រូវបានដកខ្លួនចេញពីការប្រកួត​ World Cup បន្ទាប់ពីការរងរបួសកជើងរបស់គាត់នៅក្នុងការហ្វឹកហាត់នៅមុនថ្ងៃប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃសុក្រទល់នឹងបែលហ្ស៊ិក។ការរបួសរបស់គាត់មិនត្រឹមតែធ្វើឲ្យខកខានប្រកួតរវាងនឹងបែលហ្សុិកនោះទេតែធ្វើឲ្យគាត់បាត់បង់ឱកាសលេង World Cup 2018​ នេះតែម្តងទោះបីជាប្រេស៊ីលអាចឡើងទៅវគ្គបន្តក៏ដោយ។

ខ្សែការពារក្លឹប Manchester City រូបនេះបានរងរបួសសរសៃពួរជើងនៅកជើងឆ្វេងខាងឆ្វេងរបស់គាត់ប៉ុន្តែគាត់បានស្នើសុំនៅបន្តជាមួយក្រុមជម្រើសជាតិដោយមិនបានត្រលប់ទៅព្យាបាលនៅប្រទេសកំណើតឡើយ។

កីឡាករ Danilo វ័យ 26 ឆ្នាំបានលេងត្រឹមតែមួយប្រកួតតែប៉ុណ្នោះគឺប្រកួត 1-1 ជាមួយស្វ៊ីសកាលពីថ្ងៃទី 17 ខែមិថុនាហើយបន្ទាប់មកបានរងរបួសភ្លៅ។ ចាប់តាំងពីពេលនោះមកតំណែងរបស់គាត់ត្រូវបានជំនួសដោយខ្សែការពារស្តាំ Fagner របស់ក្រុម Corinthians ជាជម្រើស ១១ នាក់ដំបូងរបស់ប្រេស៊ីល។

Danilo បានចូលលេងក្នុងនាមជាកីឡាករជំនួស Dani Alves របស់ក្លឹប Paris Saint Germain ដែលបានខកខានការប្រកួតដោយសារបញ្ហារបួសជង្គង់។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង