មួយប៉ព្រិចភ្នែកសោះឆេះខ្ទេច! ដាក់ដាំបាយចោលនឹងចង្ក្រានហ្គាស រួចចូលទៅក្នុងបន្ទប់ទឹកពេលចេញមកវិញស្រាប់តែ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ អគ្គីភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្លើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍ខណៈម្ចាស់បន្ទប់ជួលកំពង់ដាក់ដាំបាយ នឹងចង្ក្រានហ្គាសហើយដោយសារតែម៉ូតូរបស់គាត់ទុកក្នុងបន្ទប់នោះដែបានហៀសាំងក៍បណ្តាលអោយឆាបឆេះតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលលេខ៤ផ្លូវ១៩៧២ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសម្នាក់ឈ្មោះ ជួន ពន្លក អាយុ២៧ឆ្នាំមានមុខរបរប្រធានគ្រប់គ្រងដឹកជញ្ជូនការហ្វេក្រុមហ៊ុនឯកជនដែលជាម្ចាស់បន្ទប់ជួលកន្លែងកើតហេតុបាននិយាយប្រាប់សមត្ថកិច្ចថា៖ នៅមុនពេលកើតហេតុរូបគាត់បានដាក់ដាំបាយ និងចង្ក្រានហ្គាសហើយក៍ចូលទៅក្នុងបន្ទប់ទឹកស្រាប់តែចេញមកវិញក៍ឃើញអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។ គាត់បន្តថាសង្ស័យតែឆាបពីម៉ូតូរបស់គាត់ហើយមើលទៅព្រោះថាម៉ូតូគាត់មានហៀសាំងតិចបន្តួចចេញមកខាងក្រៅតែគាត់មិនបានចាប់អារម្មណ៍។

សម្ថកិច្ចនិងអាជ្ញាធរខណ្ឌដែលបានចុះជួយអន្តរាគមន៍បានអោយដឹងថា មូលហេតុដែលនាំអោយមានអគ្គីភ័យកើតឡើងនេះគឺបណ្តាលមកពីម្ចាស់បន្ទប់ជួលដាក់ដាំបាយហើយមិនបានមើលថាម៉ូតូនៅក្នុងបន្ទប់នោះមានហៀសាំងទើបបណ្តាលអោយឆាបឆេះបែបនេះ។

ប្រភពបន្តថាសម្ភារៈដែលខូខាតរួមមាន ម៉ូតូ១គ្រឿង កុំព្យូទ័រ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង និងសម្លៀកបំពាក់មួយចំនួន។ ក្នុងការជួយអន្តរាគមន៍នេះ គឺត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់អស់ចំនួន២គ្រឿង ហើយអគ្គីភ័យរលត់ជាស្ថាពរទៅវិញនៅម៉ោង៨និង១០នាទី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង