នាំមកជូនដោយ៖

ស្រីស្អាតកំពុង Live វីដីអូក្នុងយន្តហោះ មិនទាន់បានប៉ុន្មានផង បែរជាធ្លាក់យន្តហោះស្លាប់បាត់ (មានវីដេអូ)


ទំហំអក្សរ៖ S M L

អូស្រ្តាលី៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ថា ស្ត្រីម្នាក់ រួមទាំងមិត្តប្រុសរបស់នាង បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនតូចមួយ ក្នុងថ្ងៃបុណ្យ Australia Day។ ហើយមុនពេលកើតហេតុនារីរូបនោះក៏បានថតវីដេអូពីក្នុងយន្តហោះ បង្ហោះលើបណ្តាញសង្គមរបស់នាងផងដែរ។

អូស្រ្តាលី៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ថា ស្ត្រីម្នាក់ រួមទាំងមិត្តប្រុសរបស់នាង បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនតូចមួយ ក្នុងថ្ងៃបុណ្យ Australia Day។ ហើយមុនពេលកើតហេតុនារីរូបនោះក៏បានថតវីដេអូពីក្នុងយន្តហោះ បង្ហោះលើបណ្តាញសង្គមរបស់នាងផងដែរ។

នារីរូបស្រស់ខាងលើមានឈ្មោះថា Endah Cakrawati អាយុ៣០ឆ្នាំ បានស្លាប់ជាមួយនឹងដៃគូរបស់នាង លោក Peter Lynch អាយុ៥២ឆ្នាំ ខណៈយន្តហោះដែលពួកគេកំពុងបើកបរ បានដាំក្បាលធ្លាក់ចូលទៅក្នុងទឹកទន្លេ Swan River នៃទីក្រុង Perth កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នាង Endah Cakrawati បានបង្ហោះវីដេអូមួយទៅក្នុងបណ្តាញសង្គម Instagram របស់នាង ដោយថតចេញពីខាងក្នុងកាប៊ីនយន្ដហោះ ខណៈវាកំពុងចាប់ផ្តើមហោះឡើងទៅលើអាកាស។ នៅក្នុងវីដេអូមួយនោះ យើងអាចឮនាង Endah Cakrawati និយាយថា “ជូនពរខ្ញុំឱ្យមានសំណាងល្អផង”។

ប្រភពព័ត៌មានបានបន្ត តាមរយៈវីដេអូនោះថា នារីវ័យ៣០ឆ្នាំខាងលើ ហាក់មានភាពសប្បាយរីករាយយ៉ាងខ្លាំង អមជាមួយនឹងមិត្តប្រុសរបស់នាង ខណៈពួកគេកំពុងរៀបចំហោះហើរចូលរួមការសម្តែងយន្តហោះ ក្នុងទិវានៃថ្ងៃបុណ្យ Australia Day។ នាង នាង Endah Cakrawati បាននិយាយនៅក្នុងវីដេអូថា «ពេលនេះពួកយើងកំពុងនៅក្នុងទីក្រុង Perth ហើយបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីហោះសម្តែងនៅថ្ងៃនេះ។ រីករាយថ្ងៃបុណ្យ Australia Day»។

ប្រភពព័ត៌មានបានឲ្យដឹងថា គូស្នេហ៍ទាំង២នាក់នេះ បានស្លាប់ បន្ទាប់ពីយន្តហោះរបស់ពួកគេ បានហោះបោះពួយធ្លាក់ចូលទៅក្នុងទឹកទន្លេក្នុងទីក្រុង Perth នៅចំពោះមុខអ្នកទស្សនាជាង ៦០ ០០០នាក់។ បន្ទាប់ពីមានហេតុការណ៍នេះ បំណែកយន្តហោះទាំងអស់ ត្រូវបានគេរកឃើញកាលពីថ្ងៃសៅរ៍ ហើយចំពោះមូលហេតុនៃសោកនាដកម្ម កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

គួរបញ្ជាក់ថា បុរសពោះម៉ាយកូន៣ Lynch គឺជាភីឡុតបើកយន្តហោះនោះ ហើយលោកក៏ជាមិត្តប្រុសរបស់នាង Cakrawati ដែលជាតារាម៉ូដែល និងជាតារាសម្តែងក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មទូរទស្សន៍នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕

ប្រភព DaliyMail

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង