ចំជាអាកូនតិរច្ឆានមែន! ហ៊ានលើដៃអារកសម្លាប់ឪពុកបង្កើតខ្លួនឯងទៅរួច


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសម្នាក់មានវ័យ៦៦ឆ្នាំ បានស្លាប់ក្នុងថ្លុកឈាម ដោយសារស្នាដៃកូនប្រុសបង្កើតរបស់ខ្លួនយកកាំបិតអារក សម្លាប់។ មន្ត្រីនគរបាលបានបន្ថែមថា ហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី១សីហាឆ្នាំ២០១៧ ស្ថិតនៅក្រុមទី២៧ ភូមិគ្រួស នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមសមត្ថកិច្ចលោកបានបញ្ជាក់ដូច្នេះថា ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅនឹងកន្លែងភ្លាមៗ។ នៅខណៈពេលនេះ សមត្ថកិច្ចកំពុងតែសាកសួរជនល្មើសនៅឡើយទ។ កូនដែលអារកសម្លាប់ឪពុកបង្កើតខ្លួនឯងនោះមានអាយុ២៦ឆ្នាំ ហើយបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច កូនប្រុសដែលជាជនសង្ស័យអាចបណ្តាលមកពីការញៀនថ្នាំឬស្រវឹងស្រាទើបអាចធ្វើអោយគេហ៊ានធ្វើអំពើបែបនេះ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង