ជនសង្ស័យ៧នាក់ដែលសំលាប់ប្លន់យកម៉ូតូកាលពីថ្ងៃមុន ត្រូវនគរបាលសម្រេចបញ្ជូនខ្លួនទៅតុលាការកាត់ក្តីហើយ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីកាប់ប្លន់យកម៉ូតូ បង្កឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស គឺត្រូវបានកម្លាំងនគរបាលឃាត់ចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ក្រោយពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូ។ សមត្ថកិច្ចបាននាំជនសង្ស័យទាំង៧នាក់នោះទៅសាកសួរនៅផ្នែកជំនាញ រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នគរបាលបញ្ចប់ការសាកសួរនិងបញ្ជូនខ្លួនទៅតុលាការ ។

ជនសង្ស័យទាំង៧នាក់ចាប់ខ្លួនបានរួមមាន៖

ទី១. ឈ្មោះ វេង វាសនា ភេប្រុស អាយុ១៧ឆ្នាំ បើកគ្រឿងចក្រ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិជ័យកំពក ឃុំជ័យកំពក ស្រុកព្រះស្តេច ព្រៃវែង ។

ទី.២ ឈ្មោះ អុឹម ចាន់រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ទី.៣ ឈ្មោះ កង សុីធាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ទី.៤ ឈ្មោះ ទេព ឈាងហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ទី.៥ ឈ្មោះ បូ សុខបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ទី.៦ ឈ្មោះ សុខវ៉ាន់ សុធាសិទ្ធ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ទី.៧ ឈ្មោះ សារិទ្ធ តារារស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង