ឃាត់ខ្លួន​មុខ​សញ្ញាប្រើប្រាស់និងចែកចាយចំនួន៧នាក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ ជនសង្ស័យចំនួន៧នាក់ ក្នុងនោះ​មាន​ស្រីម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក ចុះបង្ក្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់​ទី៣ ក្នុងបុរីសែនមនោរម្យ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ ដកហូតបានថ្នាំញៀន៥កញ្ចប់ ១ធំ ៤តូច និងសម្ភារៈមួយចំនួនទៀត​។

ជនសង្ស័យទី១ ឈ្មោះ សាំង ភារម្យ ហៅ ង៉ោល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងដែក ជាម្ចាស់បន្ទប់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាម្ចាស់ថ្នាំញៀន​ ទី២ ឈ្មោះ ង៉យ សុខឃឿន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ​កម្មការីនីរោងចក្រ ស្នាក់នៅ​ផ្ទះជួល ​​ភូមិកន្ទោកជើង សង្កាត់កន្ទោក មានស្រុកកំណើតភូមិស្លែកាន់ ឃុំទូកមាស ស្រុកបន្ទាសមាស ខេត្តកំពត ត្រូវជាម្ចាស់បន្ទប់ជួល​ជាប់គ្នា​។ ទី៣​ឈ្មោះ សុឹម ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ​កសិករ មានទីលំនៅភូមិតាហែន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ត្រូវជាសង្សារ​របស់នារីឈ្មោះ ង៉យ សុខឃឿន ទី៤ ឈ្មោះ យុី ណាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក មានស្រុកកំណើតភូមិគាថាវង្សលើ ឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត​ ទី៥​ឈ្មោះ គីន សុផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិត្រពាំងក្រញ៉ូង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ ទី៦​ឈ្មោះ ជុក ចាន់ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ​កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក មានស្រុកកំណើតនៅខេត្តបាត់ដំបង និងទី៧​ឈ្មោះ យុី សុខ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក មានស្រុកកំណើត ភូមិគាថាវង្សលើ ឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត​។

នគរបាលបានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យ​ទាំង៧នាក់ គឺ​សមត្ថកិច្ច​បាន​ដកហូត​បាន ថ្នាំញៀនចំនួន៥កញ្ចប់ ១កញ្ចប់ធំ ៤កញ្ចប់ ដបសម្រាប់ជក់ថ្នាំញៀន សម្ភារៈវេចខ្ចប់ និងសម្ភារៈមួយចំនួនទៀត​។ នគរបាលបានបន្តទៀតថា បន្ទាប់ពីស្រាវ​ជ្រាវ នូវមុខសញ្ញាខាងលើ​ឈានទៅដល់ ឃាត់ខ្លួនបាន៥នាក់ នៅបន្ទប់ជួលរបស់ស្រីសង្ស័យ ដកហូតបាន​សម្ភារៈជក់គ្រឿងញៀន និងថង់ច្រកថ្នាំញៀនដែលប្រើប្រាស់រួច​ហើយ កម្លាំងនគរបាលបន្តទៅឆែកបន្ទប់ជាប់គ្នា១មួយទៀត ឃាត់ខ្លួនបាន ជនសង្ស័យជួញដូរថ្នាំញៀន ឃាត់ខ្លួនបាន២នាក់ ថ្នាំ៥កញ្ចប់ សម្ភារៈវេចខ្ចប់​។​ ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ នាំទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលកន្ទោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី​៕ អត្ថ​បទដោយ៖​ អ្នក​ប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង