គន្លឹះ ៥​ ​យ៉ាងដើម្បីចាយអស់តិចពេលដើរលេង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មនុស្សយើងម្នាក់ៗតែងតែចង់បង្កើតគម្រោងដើរកម្សាន្តដើម្បីបង្កើនថាមពលជីវិត ប៉ុន្តែឧបសគ្គចម្បងដ៏ធំបំផុតនៃគម្រោងទាំងនេះគឺតែងតែពាក់ព័ន្ធនឹងបញ្ហាថវិកា ដោយហេតុថាការដើរកម្សាន្តម្តងត្រូវចំនាយច្រើន ទាំងការដើរលេងក្នុងស្រុក និងក្រៅស្រុក។ អ្នកខ្លះត្រូវចំណាយប្រាក់ខែរាប់ខែដើម្បីទៅលេងក្រៅស្រុកម្តងៗ អ្នកខ្លះត្រូវដាច់បាយពាក់កណ្តាលខែគ្រាន់តែទើបមកពីកោះរ៉ុង ពីរ បីថ្ងៃសោះ។

១. ព្យាយាមដើរឲ្យបានច្រើនតាមដែលអ្នកធ្វើបាន មើលផែនទីពីកន្លែងដែលត្រូវទៅឲ្យបានច្បាស់ ដើម្បីងាយស្រួលដើរទៅកាន់គោលដៅទាំងឡាយ ប្រសិនបើវានៅជិតនោះ ដើម្បីកាត់បន្ថយការចំណាយលើតាក់ស៊ី ឬតុកតុកពីកន្លែងមួយទៅកន្លែងមួយ។ បើអ្នកមិនចូលចិត្តដើរទេ អ្នកគួរពិចារណាលើការជួលកង់។

២. ញ៉ាំអាហារនៅហាងតាមផ្លូវ ជ្រើសហាងលក់អាហារនៅតាមផ្លូវណាមានអនាម័យ និងតម្លៃសមរម្យដើម្បីកាត់បន្ថយថ្លៃចំណាយ។ ឧទាហរណ៍៖ នៅប្រទេសថៃអាហារតាមផ្លូវគេមានអនាម័យល្អ តម្លៃសមរម្យ។ ដូច្នេះអ្នកអាចកាត់បន្ថយថ្លៃចំណាយបានមួយផ្នែកដោយការមិនចូលហាងថ្លៃៗ។

៣. ជៀសវាងទិញរបស់ brand brand
ទៅហាងដែលពេញនិយមសម្រាប់ប្រជាជនក្នុងស្រុក ពីព្រោះថាហាងសម្រាប់ភ្ញៀវទេសចរតែងតែមានតម្លៃទ្វេគុណ។ ប្រសិនបើអ្នកចេះនិយាយភាសាទំនាក់ទំនងជាមួយពលរដ្ឋក្នុងស្រុកនៅតំបន់ដែលអ្នកទៅគឺរឹតតែប្រសើរ ពួកគេអាចនឹងមិនលក់ក្នុងតម្លៃខ្ពស់សម្រាប់អ្នកនោះទេ។

៤. ស្នាក់នៅផ្ទះសំណាក់ ឬសណ្ឋាគារតម្លៃថោករួមគ្នា នេះជាចំណុចមួយដែលយើងមិនអាចមើលរំលង។ ហេតុដូច្នេះហើយបានជាយើងសង្កេតឃើញថាការដើរមានគ្នា នឹងជួយកាត់បន្ថយចំណាយ។ ឧទាហរណ៍៖ ប្រសិនបើយើងស្នាក់ផ្ទះសំណាក់ម្នាក់ឯងត្រូវចំណាយ ១៥ ដុល្លារក្នុងមួយយប់។ តែយើងចំណាយតែ ៥ ដុល្លារប៉ុណ្ណោះបើទៅជាមួយមិត្តភក្តិពីរនាក់ផ្សេងទៀត។

៥. ចំណាយពេលយូរនៅកន្លែងកម្សាន្ត ចំណាយពេលឲ្យបានយូរនៅកន្លែងដែលអ្នកទៅ។ អ្នកអាចទៅពីរ ឬបីកន្លែងក្នុងមួយថ្ងៃជៀងវាងការហក់លោតដល់ទៅ ៦ ឬ ៧កន្លែងក្នុងមួយថ្ងៃ។ ធ្វើដូច្នេះអ្នកអាចកាត់បន្ថយការទិញសំបុត្រចូលទស្សនា ថ្លៃធ្វើដំណើរ ហើយបន្ថែមពីនេះអ្នកក៏អាចចំណាយស្វែងយល់ពីកន្លែងដែលអ្នកបានទៅឲ្យបានច្បាស់ផងដែរ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង