៥ ហេតុផល​ដែល​អ្នក​មិន​គួរ​ Update ទៅ​ iOS 11 ទាល់​តែ​សោះ​!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កាល​ពី​ព្រឹត្តិការណ៍​ WWDC កន្លង​ទៅ​ Apple បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ប្រព័ន្ធ​ iOS 11 ជំនាន់​សាកល្បង​ Beta ទៅ​កាន់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​។ ទន្ទឹម​នឹង​ការ​ពង្រឹង​នូវ​មុខងារ​ថ្មី​ជា​ច្រើន បាន​ធ្វើ​ឱ្យ​ប្រិយមិត្ត​ iOS សុទ្ធ​តែ​ចង់​សាកល្បង​ Update ឧបករណ៍​របស់​ខ្លួន​ទៅ​កាន់​ជំនាន់​នោះ​។​ យ៉ាងណាមិញ Sabay ​សូម​លើក​ហេតុផល ៥ យ៉ាង ដែល​អ្នក​មិន​គួរ​ Update ទាល់​តែ​សោះ​។

១.បញ្ហា​ថ្ម​

កត្តា​នេះ​សំខាន់​បំផុត​ ព្រោះ​អ្នក​ដឹង​ស្រាប់​ហើយ​​ iOS 11 បច្ចុប្បន្ន​គឺ​ត្រឹម​ជា​ Beta ប៉ុណ្ណោះ ម្ល៉ោះ​ហើយ​ចន្លោះ​ប្រហោង​ជា​ច្រើន​រមែង​នឹង​កើត​មាន ដែល​ជំរុញ​ឱ្យ​ល្បឿន​ដំណើរការ​យឺត​ ហើយ​ថាមពល​ថ្ម​ក៏​ស្រក​លឿន​ណាស់​ដែរ​។

២.មិន​គាំទ្រ​កម្មវិធី​

​​​រាល់​ App ទាំង​អស់​ ដោយ​ទោះ​បី​ជា​វិស្វករ​ផលិត​កម្មវិធី​ បាន​កែ​ប្រែ​សម្រាប់​គាំទ្រ​ iOS 11 ហើយ​ក្តី ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បញ្ចេញ​ទេ រហូត​ទាល់​តែ​ដល់​ជំនាន់​ iOS 11 Golden Master (មុន​ផ្លូវ​ការ​មួយ​ជំនាន់​) ទើប​ពួក​គេ​ដាក់​ឱ្យ​ទាញ​យក​នៅ​លើ​ App Store ។ ម្ល៉ោះ​ហើយ​ App សឹង​តែ​ ៩៩ ភាគរយ​ ប្រើ​សុខៗ​អ្នក​នឹង​ជួប​បញ្ហា​រលត់​មក​វិញ​។

៣.ប្រព័ន្ធ​ដំណើរការ​

មិន​ខុស​ពី​ចំណុច​ទី ១ ដែល​ជំនាន់​ Beta ដំបូង គឺ​មាន​ចន្លោះ​ប្រហោង​ច្រើន​មែន​ទែន ហើយ​ល្បឿន​ស្មាតហ្វូន​នឹង​យឺត​ខ្លាំង​ ពេល​ខ្លះ​ប្រើ​សុខៗ​រលត់​ម៉ាស៊ីន​ក៏​ថា​បាន​។​ នេះ​ជា​ភាព​ធុញ​ទ្រាន់​ខ្លាំង​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់ ព្រោះ​កំណែ​ពេញ​លេញ​ត្រូវ​រង់​ចាំ​ដល់ ៣ ទៅ ៦ ខែ ទើប​ពួក​គេ​ប្រកាស​។

៤.កង្វះ​ខាត​ជំនួយ​

ជា​ធម្មតា​អ្នក​ប្រើ បើ​ជួប​បញ្ហា​អ្វី​មួយ​តែង​រមែង​រក​គ្រូ​តា Google ហើយ​ Search រក​ដំណោះ​ស្រាយ ប៉ុន្តែ​សម្រាប់​ iOS 11 ខណៈ​ជា​ជំនាន់​ Beta ម្ល៉ោះ​ហើយ​ពុំ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ជើង​ខ្លាំង​អ្នក​ប្រើប្រាស់​ឡើយ មិន​ថា​សូម្បី​តែ​បុគ្គលិក​ Apple ផ្ទាល់​។ សរុប​មក​ដំណោះស្រាយ​នៃ​បញ្ហា​អ្វី​មួយ លើ​ iOS 11 អ្នក​នឹង​មិន​អាច​រក​ឃើញ​នោះ​ទេ​តាម​ការ​ស្រាវជ្រាវ​លើ​អ៊ីនធឺណិត​។​

៥.មិន​គាំទ្រ​ការ​ Jailbreak

​​​សម្រាប់​ការ​ Jailbreak ពេញ​លេញ​នា​ពេល​បច្ចុប្បន្ន​គឺ​មាន​តែ​ពពួក​ iOS 10.0.x មួយ​គត់​ បើ​ iOS 10.1 អាច​បាន​ដែរ ប៉ុន្តែ​គាំទ្រ​ឧបករណ៍​តិច​បំផុត​។​ ដូច្នេះ​សូម​កុំ​ដំឡើង​ទៅ​កាន់​ iOS 11 បើ​ឧបករណ៍​អ្នក​កំពុង​ឈរ​លើ​ iOS ចាស់​ ព្រោះ​មិន​គាំទ្រ​ការ​ Jailbreak នោះ​ឡើយ​ ទាំង​ Cydia ក៏​មិន​គាំទ្រ​ដូច​គ្នា​។​

សរុប​មក​ Sabay សូម​ណែនាំ​ទៅ​កាន់​អ្នក​ប្រើប្រាស់​សាមញ្ញ​ បើ​អាច​សូម​កុំ​សាកល្បង​ Update ទៅ​ iOS 11 អី ប៉ុន្តែ​បើ​អ្នក​ចេះ​ពី​វិធី Downgrade និង​មាន​ឧបករណ៍​ទម្លាក់​គ្រប់គ្រាន់ អ្នក​ក៏​គួរ​តែ​សាកល្បង​ដើម្បី​ដឹង​ពី​មុខងារ​ត្រួសៗ​មាន​បញ្ចូល​លើ​ iOS ជំនាន់​ក្រោយ​៕

ប្រភព៖ Sabay

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង