ទាំង៤ចំណុចនេះពិតជាសំខាន់សម្រាប់គ្រូបង្វឹកកីឡាយូដូដើម្បី…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

គ្រូបង្វឹកកីឡាយូដូ បានបង្ហើបឱ្យដឹងថា ក្រុមគ្រូបង្វឹកទាំងអស់ទទួលបានការយល់ដឹងបន្ថែមចំណុចទាំំង៤សំខាន់ៗនៃវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីបច្ចេកទេស គ្រូបង្វឹកកីឡាយូដូ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក ក្រោយដំណើរការជិត ១០ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១១ ខែកញ្ញាម្សិលមិញ ខណៈសិក្ខាកាមបានទទួលចំណេះដឹងសំខាន់ៗ ៤ចំណុច ដើម្បីយកទៅអនុវត្ត និងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីកាន់តែមានប្រសិទ្ធភាព ។

ពិធីបិទវគ្គសាមគ្គីអូឡាំពិកនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយឯកឧត្តម បានថ្លែងកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាយូដូអន្ដរជាតិលោក Meridja Amar ។ ឯកឧត្តមរំពឹងវគ្គសិក្សានេះ នឹងជំរុញឲ្យកម្ពុជាមានធនធានគ្រូកាន់តែច្រើន ដើម្បីរួមចំណែកសាង និងអភិវឌ្ឍន៍កីឡាយូដូកម្ពុជាឲ្យរីកចម្រើន ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។

សម្រាប់ការសិក្សារយៈពេល ៩ថ្ងៃនេះដែរ យោងតាមរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គ បានបញ្ជាក់ថា សិក្ខាកាមចូលរួមវគ្គនេះ បានទទួលនិងយល់ដឹងលើផ្នែកទ្រឹស្ដី និងការលើកកម្ពស់កម្រិតសមត្ថភាពបច្ចេកសំខាន់ ៤ចំណុចដូចជា៖
ទី១-ការបែងចែកកម្រិតអាយុតាមវ័យ
ទី២-លំហាត់ទូទៅ លំហាត់ពិសេស និងលំហាត់ទាក់ទងល្បែង
ទី៣-ផែនការបង្ហាត់ប្រចាំថ្ងៃ និងតាមរយៈពេល
ទី៤-ការអភិវឌ្ឍលំហាត់កម្លាំងការជាដើម ។

ចំពោះលទ្ធផលការសិក្សាវិញ ក្នុងចំណោមសិក្ខាកាម ២៤នាក់ចូលរួម គឺទទួលបាននិទ្ទេសល្អ ១០នាក់ ស្មើនឹង ៤០% ខណៈនិទ្ទេសល្អបង្គួរ ១០នាក់ ស្មើនឹង ៤០% ហើយនិទ្ទេសមធ្យម ៣នាក់ ស្មើនឹង ២០% និងនិទ្ទេសខ្សោយម្នាក់ ។ យ៉ាងណាមិញគណៈគ្រប់គ្រងវគ្គ បានបញ្ជាក់ថា បើសិនវគ្គនេះមានជារៀងរាល់ឆ្នាំ នឹងធ្វើគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា កាន់តែមានការយល់ដឹង និងមានសិទ្ធផលល្អក្នុងប្រភេទកីឡាប្រើកម្លាំងមួយនេះ ៕


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង