ផ្អើលទាំងយប់! រថយន្តលុចស៊ីស330បុកជាមួយរថយន្តតាក់ស៊ីម៉ែតបណ្តាលអោយ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ស្រវឹងស្រាបើករថយន្តលុចស៊ីសទៅបុកជាមួយ និងរថយន្តតាក់ស៊ីម៉ែតមួយគ្រឿងទៀតរងការខូចខាតទាំងសងខាងយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង១២ៈ១៥នាទីយប់ថ្ងៃទី២៣ឈានចូលថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីហនុក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីស៣៣០មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AY_7177 បើកតាមបណ្តោយផ្លូវព្រះស៊ីហនុ បើកបរក្នុងស្ថានភាពស្រវឹងជោកជាំលុះមកដល់ចំនុចកើតហេតុក៏ទៅបុកជាមួយរថយន្តតាក់ស៊ីម៉ែតមួយគ្រឿទៀតពាក់ស្លាកលេខ ភ្នំពេញ2AM_7906 បើកក្នុងទិសដៅស្របគ្នាបណ្តាលអោយរថយន្តទាំងពីរគ្រឿងបែកកង់ទាំងសងខាង ភ្លាមៗរថយន្តបង្កបានព្យាយាមបើករត់គេចបានចំងាយជិត១០០ម៉ែត្រ ក៏ទៅមុខលេងរួចហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនតែម្តង។

ក្រោយកើតហេតុរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុករកចាំដោះស្រាយគ្នាពេលក្រោយ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង