ជនសង្ស័យភេទទី៣ ៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យភេទទី៣ ៣នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹក វ៉ៃខ្នោះ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទIPhone 6plusមួយគ្រឿងក្នុងរថយន្ត
Lexus GS300 របស់បុរសម្នាក់កំពុងគេងក្នុងរថយន្ត ហើយត្រូវបានសមត្ថកិច្ចប្រទះឃើញ ធ្វើការឃាត់ខ្លួនបាននៅផ្លូវលេខ៤១៣ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង ២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំនុច​ផ្លូវ​១៨៣​ កែងនិង​ផ្លូវ​ ម៉ៅសេងទុង​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន រាជធានី ភ្នំពេញ។


ជនសង្ស័យទាំង៣នាក់ខាងលើ ​ដែល​ឃាត់ខ្លួន​បាន
​ទី១មានឈ្មោះ​ សុខ​ ការ​ (ភេទ​ទីបី​)អាយុ​២៣ឆ្នាំ​ មុខរបប​ ជាង​អ៊ុតសក់​ ស្នាក់នៅ​ គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬស្សីកែវ​ ។
​ ទី២.ឈ្មោះ​​ សុចហួរ អាយុ​២៣ឆ្នាំ (ភេទ​ទីបី)​ មុខរបប​ ជាង​ អ៊ុតសក់​ ស្នាក់នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ ។
និងទី៣.ឈ្មោះ​ កេ​ សា​ (ភេទ​ទីបី)​ អាយុ​ ២៨ឆ្នាំ​ មុខរបប​ ជាង​ អ៊ុតសក់​ ស្នាក់នៅ​ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ជ្រោយ​ចង្វា។

ចំណែកវត្ថុតាងដកហូត​ រួមមាន៖ ម៉ូូតូ​ម៉ាក​ ZOOM​MER​ X​ពណខ្មៅ​ លាយ​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GR 1791
មួយគ្រឿង​ជារបស់​ជនសង្ស័យ​ និង​ទូរសព្ទ័​ម៉ាក​ iphon​e 6 plus ពណ៌ទឹក​មាស​ មួយគ្រឿង​ ជារបស់​ជនរងគ្រោះ​ ។

បច្ចុប្បន្នជនសង្ស័យទាំង៣ ត្រូវបានសមត្ថកិច្ច ឃុំខ្លួន​បណ្តោះ​អាសន្ន និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ។

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង