ឃាត់​ខ្លួន​បុរស​២​នាក់​រួម​ជាមួយ​និង​គ្រឿង​ ៥៥​កញ្ចប់​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី​ សហការណ៍​ជាមួយនិង នគរបាលខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដកហូតបានថ្នាំញៀនចំនួន​៥៥​កញ្ចប់​។​ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់​ទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី​បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់ខាងលើនេះ ទី១មានឈ្មោះ ឆេង វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរមិនពិតប្រាកដ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងជនសង្ស័យទី២ឈ្មោះ រឿន ដារ៉ូត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅក្នុងភូមិជាមួយគ្នា។

ក្នុងនោះដែរ​សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង​រួមមាន ក្រាមសថ្លាចំនួន​៥៥កញ្ចប់ ក្នុងនោះមានកញ្ចប់ធំចំនួន១ និងកញ្ចប់តូចចំនួន៥៤កញ្ចប់​ ដាវស៊ាំម៉ូរ៉ៃចំនួន១ដើម រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួនទៀតផងដែរ។​ សមត្ថកិច្ចបានឲ្យ​ដឹង​ទៀត​ថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី បានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងមួយកន្លែងដែលជនសង្ស័យម្នាក់ស្នាក់នៅ ដកហូតបានថ្នាំញៀនចំនួន ១កញ្ចប់តូច យកមកធ្វើការសាកសួរ​។ ក្រោយ​មកដោយយោងតាមការឆ្លើយសារភាពពីជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តចុះទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដោយធ្វើការដកហូតបាន​៥៤កញ្ចប់បន្ថែម សរុបទាំងអស់៥៥កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕​ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង