តើម្ចាស់ជ័យលាភីទាំង៥របស់ពានរង្វាន់វ័យក្មេងឆ្នាំ២០១៨គឺជាអ្នកណាខ្លះ?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បន្ទាប់ពីជ្រើសរើសបាននូវសហគ្រិនឆ្នើមទាំង១៦រូប តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ពីគណៈកម្មការដាក់ពិន្ទុរួចមក សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានសហការរៀបចំព្រឹត្តការណ៍រាត្រីស្រមោលសរដ៏ពិសេសប្រចាំនោះគឺ «ពិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ពានរង្វាន់ទាំង៥រូប » នៃពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ ២០១៨(Cambodian Young Entrepreneur Awards 2018) ដែលពិធីនេះនឹងប្រារព្ធធ្វើនៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញចាប់ពីវេលាម៉ោង ៥៖០០ រហូតទៅដល់ម៉ោង១០៖០០យប់។

សម្រាប់ឆ្នាំ២០១៨នេះ ក្រៅតែពីការប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ដល់ម្ចាសជ័យលាភីទាំង៥នេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យបានពាំនាំនូវកម្មវិធីប្លែកៗ និងពិសេសមួយចំនួនទៀតរួមមាន ផ្ទាំងទស្សនីយភាពនៃសិល្បៈខ្មែរ ព្រមទាំងការតាំងពិពណ៌បង្ហាញរបស់សហគ្រិនឆ្នើមដែលបានចូលរួមប្រកួតក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាកាលពីឆ្នាំមុនៗផងដែរ។

នៅក្នុងឲកាសដ៏ពិសេសនេះ កម្មវិធីនឹងមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម ព្រមទាំងមានការចូលរួមពីសំណាក់សហគ្រិនរាប់រយនាក់ផងដែរ។

សូមជម្រាបជូនថា កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា(CYEA) នឹងជ្រើសរើសសហគ្រិនឆ្នើមចំនួន៥រូបតែប៉ុណ្ណោះដើម្បីមានឲកាសក្លាយទៅជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេង ប្រចាំឆ្នាំ២០១៨។ សហគ្រិនទាំង៥រូបត្រូវតែជាបេក្ខជនដែលមានសមត្ថភាពក្នុងការវិវត្តន៍មុខជំនួញអោយមានការរីកចម្រើនលឿននៅក្នុងរយៈពេលខ្លី មានភាពច្នៃប្រឌិតខ្ពស់ក្នុងការប្រកបអាជីវកម្ម ព្រមទាំងមានការវាយតម្លៃយ៉ាងសុក្រឹត្យជាទីបំផុត ពីខាងគណៈកម្មាការ ដោយផ្អែកទៅលើលក្ខខ័ណ្ឌផ្សេងៗនៃការប្រកួតផងដែរ។

ជាការកត់សម្គាល់ សហគ្រិនជ័យលាភីទាំង៥នាក់នេះ នឹងទទួលបានពានរង្វាន់ចំនួន៥ផ្សេងៗគ្នារួមមាន៖ ពានរង្វាន់សហគ្រិនឆ្នើម, ពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម, ពានរង្វាន់សហគ្រិនឆ្នើមស្ត្រី, ពានរង្វាន់សហគ្រិនវ័យឆ្លាតផ្នែកបច្ចេកវិទ្យា និង ពានរង្វាន់សហគ្រិនវ័យក្មេងទើបបង្កើតអាជីវកម្មថ្មី ( Startup Award)។

សូមបញ្ជាក់ថានេះគឺជាលើកទី៤ហើយ ដែលសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC)បានរៀបចំការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានេះឡើង។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិន វ័យក្មេងកម្ពុជា ឱ្យមានឱកាសចូលរួម បង្ហាញសមត្ថភាព ចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិផងដែរ ។ ក្រៅពីទទួលបាននូវពានរង្វាន់ទាំងនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ក៏បានផ្តល់ឲកាសឱ្យសហគ្រិនកម្ពុជាត្រៀមខ្លួនជាស្រេចនៅក្នុងការដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។

p

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង