ច្បាប់ល្បើកថ្មី(១៥,១៦)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កើតមកជាមនុស្ស    ទាំងស្រីទាំងប្រុស       មិនដែលចេះឯង
បើក្រអោយមាន      វិញ្ញាណចេះក្រែង            គិតគ្រប់កន្លែង
កុំដេកតែក្រ។
កុំប្លន់កុំលួច                   កុំខ្ជិលកុំខូច                    កំហុសឆូវឆ
បោកប្រាស់យកប្រាក់      ច្រវាក់ជាប់ក          កន់មារយាទល្អ
សុចរិតត្រឹមត្រូវ។
កូនអើយរកសីុ              កកាយធរណី              ធ្វើស្រែយកស្រូវ
កុំតាមអ្នកណា                បាតាមតែឪ               លើកភ្លឺជិតផ្លូវ
កុំស្រាស់បន្លា។

គេដើរយប់ថ្ងៃ            មុតចើងមុតដៃ         ដឹងចៀសទៅណា
ចៀសចុះជាន់ស្រូវ           ហើយជេរផ្តាសា        កូនម្តាយអាណា
ស្រាលដើរមិនរួច។
កុំយកគល់់ឈើ            ទៅដើរពីលើ              ទោះធំទោះតូច
ជំពប់ជើងគេ             គេថាឯងខូច          ជេរដៀលដល់ពូជ
ប្រដូចមេបា។
លើកភ្លើងអោយធំ      បង្ហាប់អោយមាំ     គាប់ភ្នែកទេវតា
ស្មើបានសង់ស្ពាន          និងមានផល្លា          កើតសាធុការ
អាយុយឺនវែង។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង