អាយុ១៤ឆ្នាំសោះចាប់មុខរបរជួញដូរគ្រឿងញៀនបាត់ទៅហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនវ័យក្មេងម្នាក់កាលពីវេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ​R6 ជាប់នឹងផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ និងដកហូតថ្នាំ​ញៀន​២៥​កញ្ចប់តូច។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ុយ ភារា ហៅអាពេជ្រ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជួញដូរថ្នាំញៀន ស្នាក់នៅម្តុំបឹងកក់ ខណ្ឌទួលគោក។ នៅមុនពេលកើតហេតុ កម្លាំងល្បាតខណ្ឌបានចុះល្បាតក្នុងមូលដ្ឋាន ខណៈដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យកំពុងឈរកន្លែងងងឹត ទើបសមត្ថកិច្ចហៅឆែកឆេរដងខ្លួនរកឃើញថ្នាំញៀន២៥កញ្ចប់ ដែលជនសង្ស័យលាក់ទុកក្នុងកញ្ចប់បារី ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានយកថ្នាំញៀនទាំងនេះ មកលក់ជាញឹកញាប់ផងដែរ ក្នុងមួយកញ្ចប់តម្លៃ៥ដុល្លារ។ ក្រោយពីការឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញរង់ចាំចាត់ការតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង