ឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន​១៤នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត​និងអនុវត្តនីតិវិធី​ សហការណ៍​ជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលរាជ​ធានីភ្នំពេញ​ ចុះត្រួតពិនិត្យលិខិតស្នាម និងឃាត់ខ្លួន​កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

នាពេលចុះត្រួតពិនិត្យនោះ លោក អ៊ុក ហៃសីឡា ប្រធាននាយកដា្ឋនស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលបានដឹកនាំប្រតិបត្តិការណ៍នេះ​បានបញ្ជាក់ថា ការងារនេះក៏មានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ប្រធាននាយកដ្ឋានរូបនេះបន្តថា ការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសមានចំនួន២គោលដៅ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន​១៤នាក់ ស្រី៣នាក់ ដែល​គោល​ដៅ​ទាំង​នោះ​រួមមាន៖ គោលដៅទី១ ស្ថិតនៅភូមិមិត្តភាព ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ឃាត់បានចំនួន៤នាក់ ស្រី២នាក់ និងគោលដៅទី២ ស្ថិតនៅហាង ហ្វឺ ស្រីង៉ា និងហាងកាហ្វេ ង៉ុង ង៉ឺង ស្ថិតនៅសង្កាត់ឬស្សីកែវ ឃាត់បានចំនួន១០នាក់ ស្រីម្នាក់ ពីបទលួចឆ្លងដែនចូល-ស្នាក់នៅ និងធ្វើការខុសច្បាប់ គ្មានលិខិតឆ្លងដែន និងសៀវភៅការងារ។

លោក អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន​ ជនជាតិវៀតណាមទាំង១៤នាក់នេះ​​ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីបំពេញឯកសារចាត់ការតាមច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង