រកឃើញជនជាតិវៀតណាមចំនួន១៤នាក់​ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ បន្ទាប់ពីចុះត្រួតពិនិត្យការដ្ឋានបូមខ្សាច់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដោយមានការសហការណ៍ជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះត្រួតពិនិត្យគោលដៅការដ្ឋានបូមខ្សាច់ ពិនិត្យឃើញមានជនជាតិវៀតណាមចំនួន ១៤នាក់ ស្រី០២នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្រុម៥ ភូមិក ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។

លោក អ៊ុក ហៃសីឡា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន ១៤នាក់ ស្រី០២នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ក្រោយធ្វើការត្រូតពិនិត្យរួច ជនជាតិវៀតណាមទាំង១៤នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំឯកសារចាត់ការទៅតាមនីតិវិធី​។

សូមជម្រាបយោងតាមរបាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ថា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បំពេញសំណុំបែបបទបណ្ដេញចេញពីកម្ពុជា ឲ្យវិលត្រឡប់ទៅកាន់ប្រទេស​កំណើតវិញ៕ អត្ថបទដោយ៖អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង