បញ្ជូនជនសង្ស័យ១៤នាក់ ពីរករណីផ្សេងគ្នាទៅតុលាការ ក្រោយបង្ក្រាបបានកន្លងមក (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជូនក្រុមជនសង្ស័យ១៤នាក់ក្នុងនោះមានស្ត្រីម្នាក់ផងដែរ​ទៅកាន់​តុលាការ ដែលមានជាប់ពាក់ព័ន្ធ​ទៅ​និង​ការ​ជួញដូរ​ប្រើប្រាស់គ្រឿងញៀន និងហឹង្សា(វាយបំផ្លិចបំផ្លាញទព្យសម្បត្តិអ្នកដទៃ)កាលពីព្រឹកថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០១៧ នេះក្រោយពី​ធ្វើការឃាត់ខ្លួនបាននាពេលកន្លងមក។ ក្រុមជនជាប់ចោទល្មើសច្បាប់ដែលត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ​ទាំង​១៤​នាក់ខាងលើនោះ អ្នក​ដែល​ជាប់​ចោទ​ដោយ​បទល្មើសគ្រឿងញៀនមាន​ចំនួន១១នាក់ ​ឃាត់កាលពីថ្ងទី១៥និង​១៦ខែកក្កដា នៅសង្កាត់ឃ្មួញ​ និងអំពើហឹង្សា៣នាក់​​ ​ឃាត់ខ្លួន​កាលពីថ្ងៃទី១៣ និង ថ្ងៃទី១៦ ខែកក្កដា នៅសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពាក់ព័ន្ឋ​និង​ការបង្ក្រាបជនល្មើសគ្រឿងញៀន ដែលប៉ូលិសចាប់មិនចេះអស់មិន​ចេះ​ហើយ ភាគច្រើនឃើញមុខដដែលៗនោះ គឺមានការរិះគន់ពីមហាជនថា​ «បង្ក្រាបឲ្យ​តែ​ល្អមើល​ ចាប់លែងៗ​គួរតែអស់លោកតុលាការគិតគូរឡើងវិញផង ត្រូវដាក់គុកឬ ដាក់មណ្ឌលកែប្រែដោយ​កំណត់ពេលឲ្យ​បានយូរផងទៅ ល្បីខ្លាំងណាស់ថាច្បាប់តឹង​តែងឥឡូវនេះ តែអ្នកច្បាប់ក៏ឆ្លាតដែរ ចង់ដោះលែងជនល្មើសគ្រឿងញៀនដោយ​ស្របច្បាប់គេក្រឡៃសំណុំរឿងពីចែកចាយ​មកប្រើប្រាស់ ហើយដឹកយកទៅដាក់​មណ្ឌលបន្សាបគ្រឿងញៀនបានតែរយះពេលខ្លីបំផុតក៏ដោះលែងវិញ ក្រោមរូប​ភាព​ឪពុកម្តាយ ឬអាណាព្យាបាលសុំធានាយកទៅអប់រំបន្ថែម…។» ដោយសារតែរបៀបហ្នឹងហើយទើបការបង្ក្រាបគ្រឿងញៀនកន្លងមកមិនមានប្រ​សិទ្ឋភាព និងកាន់តែរីករាលដាល ដោយ​សារ​អំពើពុករលួយ ហើយនៅក្នុងគុក​វិញក៏ពុករលួយ រហូតមានជនល្មើសខ្លះជាប់គុកហើយតែមានសេរីភាព បញ្ជារ​កូន​ចៅគេឲ្យ​យកថ្នាំញៀនដើរលក់ឲ្យ​គេនៅខាងក្រៅបានទៀតនោះ៕ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង