ច្បាប់ល្បើកថ្មី(១៣,១៤)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជបារាំងសែស        កូនកុំប្រហែស    កុំថ្នមរូបកាយ
ដើរគិតដេកគិត  ជួញជិតជួញឆ្ងាយ បើចង់សប្បាយ
ស្រេចនៅមានទ្រព្យ។
រាជ្យហ្លួងពីមុន    រកស៊ីរែកពន់      មានក្រតាមភ័ព្វ
រាជ្យលោកឥឡូវ      ត្រូវខំឲ្យញាប់  តែខ្ជិលច្រើនជាប់
ខ្នោះដៃខ្នោះជើង។
ទាំងពីឆ្នាំច            ចាំជាដំណ            ទំនិញឡើងថ្លៃ
ចងក្បិនឲ្យតឹង      ប្រឹងកុំសំចៃ         សញ្ជឹងយប់ថ្លៃ
ខ្នោះដៃខ្នោះជើង។

បើចង់ស្រាលខ្លួន   រៀនសូត្រឲ្យមួន      ឲ្យមាំឲ្យស្ទាត់
កុំចេះស្ទាក់ស្ទើរ ​     ល្ងីល្ងើឥតបទ       បើចេះប្រាកដ
ប្រាក់រត់តាមហៅ។
កុំថ្មមកម្លាំង       កាប់ជីកជូងចាំង      កុំថារងាក្តៅ
រៀនអ្វីឲ្យឆ្អិន       កុំឲ្យខ្លាចឆៅ            កុំដេកតែខ្លៅ
ក្រក្រៅសណ្ដាប់។
រៀនអ្វីឲ្យចេះ           រករៀនតម្រិះ           រិះរកតម្រាប់
ឥន្រ្ទីយ៍ឆេ្វងស្តាំ      កុំចាំកេរ្តិ៏ប្រាប់ រៀនស្តីរៀនស្តាប់
រៀនមើឲ្យស្តែង។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង