​រថយន្ត​ដឹកទំនិញ​បុក​ជាមួយ​រថយន្ត​មន្ត្រី​យោធា​នៅ​របួស​១​នាក់​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រះសីហនុ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៧និង០០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណោទអូរត្រាវ ចន្លោះគីឡូម៉ែត្រ ២១៦-២១៧ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្តយោធាពាក់ស្លាកលេខខេមរភូមិន្ទ បុកជាមួយរថយន្តដឹកទំនិញ មានទិសដៅបញ្ច្រាសគ្នា ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសធ្ងន់មនុស្សចំនួន១នាក់ អ្នកបើកបររថយន្តយោធា ឈ្មោះ គឹម យឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរយោធាសឹងរងខេត្តព្រះសីហនុ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកចាក់អង្រែ ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងនាំយករថយន្ត២គ្រឿងដែលរងការខូចខាតធ្ងន់ធ្ងរ យកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីដោះស្រាយតាមច្បាប់ ៕

Acc3 Acc2 Acc1 Acc

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង