នាំមកជូនដោយ៖

ស្រកទំងន់ បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ក្នុងរយៈពេលត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ


ទំហំអក្សរ៖ S M L

ការឡើងទំងន់ ឬឡើងគីឡូ ដែលធ្វើអោយធាត់ មានរាងមិនស្អាត និង ជាពិសេស ការលើសកូឡេស្តេរ៉ូល បានធ្វើអោយមនុស្សភាគច្រើន មានភាពមិនពេញចិត្ត និង ចង់រកវិធីដើម្បីស្រកគីឡូ អោយបានឆាប់រហ័ស។

ខ្មែរឡូតសូមណែនាំនូវវិធីងាយៗ ដែលអាចស្រកទំងន់ ពី៤ទៅ ៨គីឡូក្រាម ក្នុងរយៈពេលត្រឹមតែ ៧ថ្ងៃតែប៉ុណ្ណោះ។

ថ្ងៃទី១៖ ទទួលទានតែផ្លែឈើ ដែលមានជាតិទឹកច្រើនដូចជា ផ្លែឪឡឹក ផ្លែល្ហុង ទំពាំងបាយជូរ និង ផឹកទឹកអោយបានពី ៦ទៅ ៨កែវ ក្នុង១ថ្ងៃ។

ថ្ងៃទី២៖ ទទួលទានតែបន្លែ ពេញមួយថ្ងៃ អាចស្ងោរ ឬ ទទួលទានទាំងឆៅក៏បាន។ កុំប្រើប្រេងឆា ក្នុងពេលចំអិនបន្លែឆៅទាំងនោះ។ អាចទទួលទាន ការ៉ុត សណ្ដែក ត្រសក់ ស្ពៃក្ដោប និង បន្លែបៃតងដទៃទៀត។

ថ្ងៃទី៣៖ អាចទទួលទានបាន ទាំងបន្លែ និងផ្លែឈើ ពេញមួយថ្ងៃពេញ (គួរចៀសវាងដំឡូងបារាំង)។

ថ្ងៃទី៤៖ ទទួលទានចេក និង ទឺកដោះគោ។ មួយថ្ងៃពេញនេះ គួរទទួលទានចេក ពី ៦ ទៅ៨ផ្លែ ហើយទឹកដោះគោ ចំនួន៣កែវ។

ថ្ងៃទី៥៖ ញ៉ាំប៉េងប៉ោះ អោយបានពី ៧ទៅ ១០ផ្លែក្នុងមួយថ្ងៃនេះ និង អាចញ៉ាំបាយ នៅពេលថ្ងៃត្រង់បន្តិច ហើយគួរតែបន្ថែម ការទទួលទានទឹកអោយបានពី ៨ទៅ ១២កែវ។

ថ្ងៃទី៦៖ អាចទទួលទានបាយ ជាមួយនឹង បន្លែសំរាប់អាហារពេលថ្ងៃត្រង់ និងបរិភោគទឹកអោយបានពី ៨ទៅ១២កែវ និងបន្តញ៉ាំបន្លែពេញមួយថ្ងៃ។

ថ្ងៃទី៧៖ ជាថ្ងៃចុងក្រោយ ហើយអ្នកអាចទទួលទាន ទាំងបន្លែ ផ្លែឈើ និង បាយ សំរាប់ពេលថ្ងៃត្រង់ និងទឹកផ្លែឈើ។ អ្នកនឹងភ្ញាក់ផ្អើលចំពោះការស្រកចុះនៃគីឡូរបស់អ្នក។

សាកល្បងទាំងអស់គ្នា តាមវិធីខាងលើ នោះអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង