លែងមានបញ្ហាក្បាលទំពែកទៀតហើយ ដោយអនុវត្តន៏តាមវិធីសាស្រ្តធម្មជាតិ
មនុស្សម្នាក់ៗមិនដែល ប្រាថ្នាចង់បាននូវ ក្បាលទំពេក គ្មានសក់នោះទេ ពីព្រោះវាជាសម្រស់ទាក់ទាញ មួយសំរាប់គ្រប់គ្នា។ ជាពិសេសនៅពេល ក្បាលអ្នកទំពេក វាហាក់ដូចជាអ្នកស្ថិតក្នុង វ័យចំនាស់។ យ៉ាងណាមិញ ខាងក្រោមជាវិធីព្យាបាល និងកាត់បន្ថយបញ្ហាក្បាល ទំពេកបានដែលបាន ដកស្រង់ពីគេហទំព័របរទេសមួយ៖
១) ប្រេងដូង៖ ចាក់ប្រេងដូងប្រហែលជា២០មីលីលីត្រ និងដាក់ប្រេងអាមឡា Amla លាយជាមួយក្រូចឆ្មារប្រមាណ ១ទៅ២ស្លាបព្រាកាហ្វេ ។ បន្ទាប់មកលាប លើលលាដ៏ក្បាលអ្នក និងទុកចោលប្រហែល២០នាទី រួចលាងទឹកចេញ។ ជាពិសេសវិធីបែបនេះ ដូចជាអាហារចិញ្ចឹម សក់របស់អ្នក បានមួយផ្នែក។
២) ខ្ទឹមបារាំង៖ អ្នកអាចយក ខ្ទឹមបារាំងពណ៌ស រឺក្រហមក៏បាន មកចិតជាពាក់កណ្តាល រួចត្រដុសនៅលើក្បាលអ្នក ជារៀងរាល់ពេលព្រឹក និងពេលល្ងាច។ អ្នកអាចត្រដុសលើ ក្បាលរហូតទាល់តែសាច់ក្បាល ឡើងក្រហម។
៣)ទឹកឃ្មុំ លាយជាមួយប្រេងអ៊ូលីវ( Olive)៖ ដាក់ទឹកឃ្មុំ២ស្លាបព្រា និងលាយជាមួយប្រេងអ៊ូលីវ ២ស្លាបព្រាបាយ និង កូរអោយសព្វ។ រួចទុកចោលលើក្បាល ប្រហែលជា១៥នាទី ចាំសម្អាតចេញ។ អ្នកអាចអនុវត្តវិធីនេះ ២ដងក្នុងមួយសប្តាហ៏ ទៅ៣ទៅ៤ខែ នោះអ្នកនឹងឃើញលទ្ធផលល្អ។
៤) ស៊ុត៖ ចំពោះស៊ុតអ្នកក៏អាច យកមកប្រើដើម្បីជា ជំនួយក្នុងការបង្កើន សរសៃសក់បានដែរ។ អ្នកគួរតែព្យាយាមយកស៊ុត មកអនុវត្តប្រហែលជា ២ទៅ៣ដងក្នុងមួយសប្តាហ៏ មកលាបលើក្បាល។ ប្រសិនបើអ្នកលាយជាមួយប្រេង អ៊ូលីវទៀតកាន់តែល្អ។
ទាំងនេះជាវិធីព្យាបាល ក្បាលទំពេក ដែលជាវិធីធម្មជាតិ មិនចាំបាច់ចំនាយលុយច្រើន ចុះប្រិយមិត្តធ្លាប់បាន អនុវត្តវិធីទាំងនេះរឺនៅ?

ប្រភព : myhealthtips
មតិលើបញ្តាញសង្គម Facebook