លេចមុខនៅ Caraboa Spark Tawaden Concert ពេជ្រ សោភា ប្រាប់មូលហេតុគូស្នេហ៍មិនឃើញតាម..!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា បង្ហើបពីស្ថានភាពចំណងស្នេហារបស់ពួកគេឱ្យដឹងថា នៅតែស្រលាញ់គ្នាធម្មតា ប៉ុន្តែគ្រាន់តែចែកពេលវេលានៅរៀងគ្នាៗដោយមិនដូចពីមុនទៅណាមកណាជាមួយគ្នាជាប់រហូតឡើយ។

កាលចុងសប្តាហ៍កន្លងមកនេះ តារាចម្រៀងរូបនេះបានលេចវត្តមានក្នុងការប្រគំតន្ត្រីរបស់ស្ថានីយទូរស្សន៍លេខ៥ Caraboa Spark Tawaden Concert បាននិយាយថា មួយរយៈនេះដែលមិនសូវឃើញលោក ឆឹម សក្កដា ទៅណាមកណាជាមួយគ្នា ឬ បង្ហាញមុខជាមួយគ្នាតាមកម្មវិធីនានាជាមួយគ្នានោះ ក៏ព្រមតែទីផ្សារការងាររបស់តារាសម្តែងរូបនេះឡើងល្អជាងមុនដែលធ្វើឱ្យលោកមមាញឹកខ្លាំង ដូច្នេះនាងមិនអាចតម្រូវឱ្យមកតាមនាង ឬ ចំណាយពេលមកនៅជាមួយនាងគ្រប់ពេលវេលានោះទេ។

អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ថា ស្នេហានាងរវាងលោក ឆឹម សក្កដា គឺមានទំនាក់ទំនងធម្មតានៅឡើយគ្មានបញ្ហាអ្វីប្រែប្រួលឡើយ។ មូលហេតុដែលខាងប្រុសមិនសូវលេចមុខនៅជាមួយគ្នា ដោយសារតែនាងចង់ឱ្យខាងប្រុសខំប្រឹងរកលុយឱ្យច្រើន ដើម្បីអនាគត ហើយនាងមិនចង់ចំណាយពេលច្រើនមកតាមនោះទេ។ ពេលទំនេរបានជួបគ្នា ហើយបើមានការងារធ្វើរៀងខ្លួនគឺរវល់បែបនេះ គ្មានបញ្ហាអ្វី ឬ រឿងអ្វីកើតឡើង នាង និង លោក ឆឹម សក្កដា ធម្មតាៗ។

សូមរំលឹកថា ទំនាក់ទំនងស្នេហារបស់ អ្នកនាង ពេជ្រ សោភា បានកើតឡើងក្រោយនាងបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយអណិកជនខ្មែរអាមេរិកច្រើនឆ្នាំមកហើយក៏ស្រាប់តែលេចមុខលោក ឆឹម សក្កដា តារាសម្តែងរូបសង្ហា ដែលនាងហ៊ានបង្ហាញជាសាធារណៈនិងបង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែមជាហូរហែរលើនៅលើបណ្តាញសង្គមហ្វេប៊ុកធ្វើឱ្យមហាជនភ្ញាក់ផ្អើល។ ទំនាក់ទំនងរបស់តារាល្បីពីរូបនេះ ក៏បានចំណាយជាយូរមកហើយ ខណៈមហាជនសង្ស័យស្មានតែមានបញ្ហាបែកគ្នាទៀតហើយព្រោះមិនសូវឃើញមុខលោក ឆឹម សក្កដា តាមអ្នកនាង ពេជ្រ សោភា មួយរយៈចុងក្រោយនេះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង