លាង ឧត្តម លើកដៃសុំទោសដែលខកខនការងារឱ្យផលិតកម្មជាច្រើន ព្រោះតែ..ឪពុកទៅហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះលោក លាង ឧត្តម មិនបានបំពេញការងារច្រើនដែលប៉ះពាល់ការផលិតរឿងរបស់បណ្តាផលិតកម្មជាច្រើន ហើយលោក៏លើកដៃសុំទោសផងដែរ ក្នុងការខកខនការងារជាច្រើនបែបនេះ ព្រោះតែ..ឪពុករបស់លោកលាចាកឋានទៅហើយ។

ទទួលដំណឹងយ៉ាងក្រៀមក្រំពីលោក លាង ឧត្តម តារាសម្តែងដ៏ល្បីដែលឪពុកបង្កើតរបស់លោកទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ដោយមានសភាពជម្ងឺធ្ងន់ធ្ងរមិនអាចព្យាបាលបាន ខណៈលោកដែលកូនប្រុសម្នាក់ឈឺចុកចាប់យ៉ាងក្រៃលែងដែលមិនបានប្រឹងឱ្យអស់ពីសមត្ថភាពក្នុងជួយឪពុកឱ្យរស់បន្តបានឡើយ។

តារាសម្តែងដែលពូកែលេងតួកាច តួសេដ្ឋីខិលខូចក្នុងរឿងនោះ បានប្រាប់ឱ្យដឹងថា មុនឪពុករបស់លោកដាច់ខ្យល់លាចាកឋានចោលក្រុមគ្រួសារនោះ ឪពុកលោកមានស្ថានភាពជម្ងឺ ឈឺដូចជា រលាកទងសួត បញ្ហជម្ងឺចាស់បេះដូង និងជាពិសេសដាច់សរសៃឈាមក្នុងខួរក្បាល។ ក្រោយមានស្ថានភាពពិបាកនោះ លោកនិងគ្រួសារបាននាំឪពុកលោកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ហើយគ្រូពេទ្យបានពិនិត្យ ឪពុកលោកមានជម្ងឺដាច់សរសៃឈាមក្នុងខួមធ្ងន់ដែលគ្រូពេទ្យបានឱ្យដឹងថា ឪពុកលោកមានទ្រាំទ្របានទៅមុខទៀតដោយឱ្យត្រៀមចិត្តទុកជាមុន។

លោក លាង ឧត្តម បាននិយាយថា លោកមិនទាន់បានប្រឹងប្រែងនិងបញ្ចេញលុយកាកក្នុងព្យាបាលឪពុករបស់លោកឱ្យអស់ពីសមត្ថភាពផង ប៉ុន្តែក្រុមគ្រូពេទ្យពិនិត្យឃើញថា ឪពុកលោកគឺមិនអាចបន្តបានទៀត ដោយសារតែស្ថានភាពជម្ងឺរបស់លោកគឺធ្ងន់ដែលនាំឱ្យកំណត់អាយុរបស់លោកអស់ត្រឹមនេះលាចាកកូនចៅ។

លោក លាង ឧត្តម បាននិយាយថា លោកក៏សូមអាធ្យាស្រ័យដល់បណ្តាផលិតកម្មនិងក្រុមការងារថតទាំងទូរទស្សន៍ ដែលលោកបានខកខានការងារប៉ះពាល់ការថតជារឿង។ លោកសុំទោសនិងសូមការយោគយល់ ដោយសារតែឪពុកបង្កើតរបស់លោកតាំងធ្លាក់ខ្លួនឈឺធ្ងន់រហូតចូលពេទ្យនិងបានលាចាកឋានរូចមក។ ក្នុងរយៈពេល៧ថ្ងៃបន្តទៀតនេះ លោកក៏សូមក្តីមេត្តាដល់បណ្តាអ្នកដឹកនាំថតឱ្យការងារលោកទាំងអស់ សូមឱ្យរូបលោកធ្វើបុណ្យជូនឪពុករបស់លោកឱ្យរួចចប់សព្វគ្រប់សិនទើបអាចសម្រួលអារម្មណ៍ចូលធ្វើការងារវិញបាន។

តារាសម្តែងរូបនេះបាននិយាយតាមទូរសព្ទទាំងសោកសៅថា លោកពិតជាមិនអស់ចិត្តដែលឪពុករបស់លោកបានចែកឋាន ប៉ុន្តែអ្វីដែលលោកមើលឃើញនិងស្រលាញ់ចិត្តរបស់ឪពុកលោកនោះគឺ មិនចង់ឱ្យកូនចៅលំបាក សុំលាកូនត្រឹមអាយុ ៦៨ឆ្នាំ ហើយបានផ្តាំឱ្យយកឪពុកលោកទៅដល់ស្រុកកំណើត និង បូជាយកធាតុបញ្ចុះក្បែរថ្នូររបស់ឪពុកគាត់នៅភូមិបាធាយ ស្រុកបាធាយខេត្តកំពង់ចាម។ ការពិតរបស់លោករៀបនឹងដាច់ខ្យល់តាំងក្នុងមន្ទីរពេទ្យមកម្ល៉េះ ប៉ុន្តែឪពុករបស់លោកទ្រាំ ហើយបាននិយាយតិចៗឱ្យលោកទៅស្រុកកំណើតវិញ លោកចង់ស្លាប់នៅទីនោះ បញ្ចុះសពក្បែរជាមួយឪពុករបស់លោក(ជីតាលោក លាង ឧត្តម) ហេតុដូច្នេះទើបសម្រេចដាក់ខ្យល់អុកស៊ីសែនដឹកដល់ស្រុកកំណើត ក៏ស្រាប់តែលោកដាច់ខ្យល់លាក្រុមគ្រួសារតែម្តងកាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨។ ទាំងពិធីបុណ្យបូជាសព និង បុណ្យគំរប់ខួបសពប្រាំថ្ងៃ គឺក្រុមគ្រួសារលោកសម្រេចធ្វើនៅផ្ទះឯស្រុកនេះតែម្តង ដូច្នេះលោកអញ្ជើញមិត្តសិល្បៈនិងរួមការងារមកបុណ្យ៧ថ្ងៃរបស់ឪពុកលោកផងដោយក្តីរាប់អាន៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង