រឿងភាគល្អមើល “ទាយាទអសុរ” និង “ភូមិគ្រឹះ១០០លិ្បច” ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្នុងពិធីជប់លឿងអបអរបញ្ចប់ការថតរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍លេខ៥ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ បានប្រកាឱ្យដឹងថា រឿងភាគល្អមើលថ្មីទៀតដែលមានចំណងជើងថា  “ទាយាទអសុរ” និង “ភូមិគ្រឹះ១០០លិ្បច” ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ ដើម្បីឆ្លើយតបទៅកាន់ក្រសួងព័ត៌មាន និង មហាជន។

រឿងភាគបុរាណខ្មែរថ្មីទៀតហើយចំនួនពីរឿងដែលមានចំណងជើងថា “ទាយាទអសុរ” និង “ភូមិគ្រឹះ១០០លិ្បច” បានប្រកាសត្រៀមចាក់បញ្ចាំង​នាពេលខាងមុខនេះដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរកាន់តែសម្បូរបែប។

លោក ហួង តារាមុន្នី អ្នកគ្រប់គ្រងផ្នែកសិល្បៈកម្សាន្តប្រចាំទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅកាន់ក្រសួងព័ត៌មានដែលតម្រូវឱ្យមានរឿងខ្មែរ ចាក់នៅម៉ោងមាសនោះ ស្ថានីយទូរទស្សន៍ដែលនាំមុខគេផ្នែកភាពយន្តរឿងភាគមួយនេះ បានត្រៀមស្នាដៃថ្មីទៀតហើយ ដែលទើបបញ្ចប់ការថតកាលពីថ្មីៗនេះ ហើយនឹងត្រៀមចេញពេលចាក់ផ្សាយនៅរាល់ម៉ោងពេលល្ងាចផងដែរ។ ខ្សែភាពយន្តភាគខ្មែរចំនួនពីររឿង “ទាយាទអសុរ” និង “ភូមិគ្រឹះ១០០លិ្បច” នឹងធ្វើឱ្យទស្សនិកជនជក់ចិត្ត ក៏ដូចជាមិនឱ្យខកបំណង ដែលរឿងភាគខ្មែរលើកនេះទាំងគុណភាព និង សាច់រឿង គឺល្អមើល មិនចាញ់រឿងភាគផ្សេងៗ និង រឿងបរទេស ជាពិសេសរឿងថៃឡើយ។

អ្នកគ្រប់គ្រងផ្នែកសិល្បៈកម្សាន្តប្រចាំទូរទស្សន៍ប៉ុស្ដិ៍លេខ៥រូបនេះបានបញ្ជាក់ក្នុងពិធីជប់លៀងបញ្ចប់ការថតកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ថា “ទាយាទអសុរ” និង “ភូមិគ្រឹះ១០០លិ្បច” ទាំងពីរនេះសុទ្ធតែជាតួខ្មែរដែលល្បីៗ និង មានបទពិសោធន៍ល្អៗ ក្រោមការដឹកនាំរបស់អ្នកដឹកនាំរឿងទាំងជនជាតិខ្មែរ និង ថៃ រួមគ្នាធ្វើយ៉ាងណាឱ្យសម្រេចចេញជាស្នាដៃខ្មែរកុនខ្មែរ ឆ្លើយតបទៅនឹងការរិះគន់ ឬ ការចំអក់មើលងាយ ស្នាដៃខ្មែរកន្លងមក៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង