រថយន្ត​កាមរី​បុក​ម៉ូតូ​ស្លាប់​១​នាក់ របួសធ្ងន់​២​នាក់​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ឧត្តរមានជ័យ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត កាមរីស៊េរីឆ្នាំ១៩៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C-0318 ម៉ូតូស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ លេខមាស៊ីន68150 ផ្លាកលេខ ឧ.ជ1C5395 ។

ភាគីជនរងគ្រោះខាងម៉ូតូមានឈ្មោះ ១/ឈ្មោះ ជុន រើន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃនគរ ឃុំពង្រ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់។ ២/ឈ្មោះ ផល់ វី ភេទស្រីអាយុ៣៧ឆ្នាំ ត្រូវប្រពន្ធបានស្លាប់នៅកន្លែងកើតហេតុ និង៣/ឈ្មោះ រើន ប៊ុនលាប ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាកូន រងរបួសធ្ងន់ ។ ក្រោយកើតហេតុ ម្ចាស់រថយន្តរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ លោកអធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុនៅលើផ្លូវលំខាងលិចភូមិព្រៃនគរ ឃុំពង្រ ស្រុកចុងកាល ចម្ងាយពីភូមិ២Km ដើម្បីជួយអន្តរាគមន៍ និងជួយជនរងគ្រោះថ្នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តឧត្តរមានជ័យផងដែរ ។

បច្ចុប្បន្ន រថយន្តបង្កនិងម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងជំនាញសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចុងកាល ដើម្បីដោះស្រាយតាមនីតិវិធី ។ រីឯសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកតៃកុងបង្កគ្រោះថ្នាក់នោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ឃាត់ខ្លួនចាត់ការទៅតាមច្បាប់ ៕

Ban2 Ban1 Ban

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង