ពិតជាគួអោយអាណិត! ស៊ឹម ថៃណា ពិបាកទទួលនៅពេលពេទ្យឱ្យត្រៀម…!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពិតជាគួអោយអាណិតតារាចម្រៀងល្បី កញ្ញា ស៊ឹម ថៃណា នោពេលគ្រូពេទ្យផ្តាំឱ្យត្រៀមចិត្តចំពោះស្ថានភាពជម្ងឺរបស់ម្តាយនាងដែលកំពុងសង្គ្រោះបន្ទាន់។

កាលព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ តារាចម្រៀងរូបនេះបានបង្ហោះរូបម្តាយរបស់នាងចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដោយរៀបរាប់ឱ្យដឹងថា ម្តាយរបស់ នាង កំពុងសង្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយគ្រូពេទ្យអោយក្រុមគ្រួសារត្រៀមកាត់ចិត្ត។

ជាមួយគ្នានោះ មិត្តភក្តិជិតដិតរបស់កញ្ញា ស៊ឹម ថៃណា គឺតារាចំរៀង កញ្ញា ញឹម ចាន់ថន គឺទៅជួយកំដរស្ទើរាល់យប់នៅមន្ទីពេទ្យ ដោយ ចាន់ថន និយាយថា ម៉ោងនេះពេលនេះនៅពេទ្យ ពេទ្យនិយាយមានតែត្រៀមចិត្ត យល់អារម្មណ៍នេះហើយអូន អាណិតថៃណាណាស់ បងមិនអាចជួយអីអូនបាន មានតែផ្ដល់កំលាំងចិត្ត ។

អ្វីដែលគួកត់សម្គាល់ចំពោះតារារូបនេះ គឺ កញ្ញា ស៊ឹម ថៃណា ត្រូវចេញពីច្រៀង ពីហាងយប់ឡើង ត្រូវមកកំដរ ម្តាយនៅមន្ទីពេទ្យទៀត ដែលត្រូវអោយកញ្ញា ត្រូវនឿយហត់មិនបានសំរាក ប៉ុន្តែសម្រាប់កញ្ញា ស៊ឹម ថៃណា បាននិយាយថា បើទោះជាលះបង់ជីវិតជំនួសម្តាយក៏នាងសុខចិត្តដែរ ។

ពិតជាគួអោយអាណិតនិងខ្លោចចិត្តបំផុត ដែលកញ្ញា ស៊ឹម ថៃ ណា ត្រូវរ៉ាបរង និងមើលថែរក្សាម្តាយមិនថាយប់ថ្ងៃ រហូតសុខចិត្តទៅគេងចាំនៅសំយាបពេទ្យ ខាងមុខបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីពេទ្យកាល់ម៉េត្រ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង