ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ចូលរួម​ពិធី​បុណ្យ​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប្រជាពលរដ្ឋ ក្រុម​អង្គការ​សង្គម​ស៊ីវិល សហគមន៍​មាន​ជម្លោះ​ដីធ្លី​តំបន់​បឹងកក់ និង​អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​ជា​ហូរហែ​នៅ​ស្រុក​កំណើត​របស់​បណ្ឌិត កែម ឡី ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា។

ពិធី​បុណ្យ​ខួប ១​ឆ្នាំ នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ម៉ោង ២​រសៀល ថ្ងៃ​អាទិត្យ ទី​៩ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ក្រុម​គ្រួសារ នឹង​និមន្ត​ព្រះសង្ឃ ៥១​អង្គ ជា​តំណាង​ឲ្យ​អាយុ​របស់​លោក​បណ្ឌិត កែម ឡី គិត​ត្រឹម​ឆ្នាំ​២០១៧ នេះ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្ដារ​ម៉ាត (Star Mart) ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ!


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង