ផ្អើលផ្សារកុងតឺណឺ! លេចតួអង្គរឿង “សង្គ្រាមមហាទេពស្ដេចហនុមាន”


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

នៅទីបំផុតយុទ្ធនាការផ្សព្វផ្សាយរឿងភាគឥណ្ឌារបស់ប៉ុស្ដិ៍លេខ៥ ក្រោមចំណងជើងថា«សង្គ្រាមមហាទេពស្ដេចហនុមាន»ដែលត្រូវគេឃើញតម្រូវអោយតារាសម្ដែង និងផលិតករតែងជាតួអង្គឥណ្ឌាដើរតាមផ្សារត្រូវបានបញ្ចប់ហើយ ដោយយប់ចុងក្រោយគឺក្រុមតារាទាំងនេះបង្ហាញខ្លួននៅផ្សារជេតកុងតឺណី ជិតកោះពេជ្រ។ ការបង្ហាញខ្លួនរបស់តួអង្គឥណ្ឌាកូពីទាំង៣ ត្រូវគេឃើញមានការចាប់អារម្មណ៍កាន់តែច្រើន ដោយអាចនិយាយបានថាយុទ្ធនាការថ្ងៃបញ្ចប់នៅថ្ងៃទី១០ ឧសភា នៅផ្សាររាត្រី និងផ្សារជេតកុងតឺណឺ ទាក់ទាញអ្នកគាំទ្របានច្រើន។

លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា ជាការពិតភាពយន្តភាគឥណ្ឌាមិនមែនទើបតែត្រូវបានទិញសិទ្ធិយកមកបញ្ចាំងនៅប៉ុស្ដិ៍លេខ៥ជាលើកទី១នោះទេ ប៉ុន្តែដោយសារតែភាពយន្ត«សង្គ្រាមមហាទេពស្ដេចហនុមាន»នេះបានក្លាយជារឿងភាគល្បីល្បាញប្រចាំប្រទេសឥណ្ឌា និងប្រទេសថៃ ហើយទើបត្រូវបានទិញសិទ្ធិបានយកចាក់ផ្សាយនៅក្នុងប្រទេសកម្ពុជា ទើបប៉ុស្ដិ៍លេខសម្រេចធ្វើយុទ្ធនាការផ្សព្វផ្សាយតាមផ្សារ ដើម្បីអោយភាពយន្តនេះត្រូវបានបងប្អូនខ្មែរបានទស្សនាកុំអោយរំលងភាពយន្តល្បីល្បាញមួយនេះ។ លោកថាភាពយន្តនេះបានមកដល់ប៉ុស្ដិ៍លេខ៥កាលពីថ្ងៃទី១ ឧសភា ដោយការចាក់ផ្សាយត្រូវបានធ្វើឡើងរៀងរាល់ម៉ោង១១ព្រឹកថ្ងៃច័ន្ទដល់សុក្រ និងចាក់ផ្សាយឡើងវិញក្នុងថ្ងៃដូចគ្នារាល់ម៉ោង១០យប់ ហើយមានការកត់សម្គាល់ថាមានការកើតឡើងស្ថិតិអ្នកទស្សនាក្រឺតៗ។

លោកបន្តថានេះជាភាពយន្តដែលប្រទេសឥណ្ឌាកើបផលចំណេញបានខ្លាំងប្រចាំឆ្នាំ ហើយក៏ជារឿងដែលប្រើដើមទុនផលិតរាប់លានដុល្លារ អមដោយការសម្រិតសម្រាំងគុណភាពផលិតមិនធម្មតាផងដែរ ទើបប៉ុស្ដិ៍លេខ៥ចំណាយខ្ពស់ទិញសិទ្ធិយកមកបញ្ចាំង។ លោកមានការរំពឹងថាក្រោយយុទ្ធនាការចុះផ្សព្វផ្សាយតាមផ្សារនឹងកាន់តែមានការចាប់អារម្មណ៍ចង់ទស្សនាភាពយន្តនេះកាន់តែខ្លាំង ដោយសារតែភាពយន្តរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ក៏ជារឿងពាក់ព័ន្ធនឹងរឿងរាមកេរ្តិ៍ខ្មែរ ដែលជារឿងនៅក្នុងកម្មវិធីសិក្សារបស់ខ្មែរផង។

លោកហួង តារាមុនី បន្តថាយុទ្ធនាការចុះផ្សព្វផ្សាយតាមផ្សារនេះ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី៨ ឧសភា ដោយបើកឆាកនៅផ្សារធំថ្មី បន្ទាប់មកនៅផ្សារសុវណ្ណា ផ្សារតាខ្មៅ ផ្សារស្ទឹងមានជ័យ ផ្សាររាត្រីមាត់ទន្លេ និងបញ្ចប់នៅផ្សារជេតកុងតឺណឺ។ យ៉ាងណាក៏ដោយ យុទ្ធនាការក្នុងផ្សព្វផ្សាយនៅមិនទាន់បញ្ចប់ត្រឹមហ្នឹងនោះទេ ដើម្បីអោយភាពយន្តនេះកាន់តែសុះសាយខ្លាំងជាសាធារណៈ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង