ប្រពន្ធរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ ខឹង​ប្តី​វាយ​ហើម​ភ្នែក​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល ៖ នគរបាលស្រុកមុខកំពូលបានឃាត់ខ្លួនបុរស ករណីប្រើអំពើហិង្សាក្នុងគ្រួសារវាយ ដំទៅលើប្រពន្ធ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៣១និង០០នាទី នៅចំណុចផ្ទះជនសង្ស័យភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណា្ដល។

ជនរងគ្រោះឈ្មោះ គ្រី វី ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល(ប្រពន្ធ) ចំណែកបុរសជាប្តីនិងជាជនសង្ស័យឈ្មោះ អុល មួយលាងហៅង៉ោ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឈើទាលឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះជាប្ដីប្រពន្ធនិងគ្នា ហើយបានរស់នៅជាមួយគ្នាជាងមួយឆ្នាំមកហើយ និងធ្លាប់បានឈ្លោះគ្នាជាច្រើនលើក ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៦និង០០នាទី ជនសង្ស័យបានទៅខ្ចីលុយម្ដាយរបស់ខ្លួនបានចំនួន១៥០០០រៀល ដើម្បីយកមកទិញទឹកដោះគោឲ្យកូនបៅ ។ ពេលបានលុយ ហើយជនសង្ស័យក៏បានយកលុយមកឲ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចោទជនសង្ស័យថាបានដកយកចាយ ហើយក៏បានឈ្លោះប្រកែកគ្នា បន្ទាប់មកជនសង្ស័យបានវាយជនរងគ្រោះចំនួន២ដៃចំមុខ និងយកបន្ទះរនាបវាយចំនួន៥បន្ទះចំក្បាលថែមទៀត។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១០និង១០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ ។ បន្ទាប់មកកម្លាំងយើងក៏បានទៅនាំជនសង្ស័យមកសាកសួរ រួចក៏ឃាត់ខ្លួន តែម្តង ៕

SSS

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង