ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ដនិងម៉ូតូកង់បី បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់​ស្រាល២នាក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជធានីភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបផ្លូវបំបែកជាបួន ផ្លូវលេខ១៦៣ កែងនិងផ្លូវមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ រវាងរថយន្ដតូយ៉ូតាព្រូស​ និងម៉ូតូកង់បី បណ្ដាលឲ្យនារីម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​និងបុរស២នាក់ទៀតរងរបួសធ្ងន់​ និងស្រាល ។ក្នុងហេតុការណ៍ខាងលើ សពស្ត្រីរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកអ្នកបើកបររថយន្ដនិងអ្នកបើករឺម៉កកង់បីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំក្រោយពីកើតហេតុ ។


ប្រជាពលរដ្ធដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅពេលកើតហេតុ​ គេឃើញម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-9234 ដោយមានប្រុសស្រី៣នាក់បានធ្វើដំណើជាមួយគ្នា តាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីជើងទៅត្បូង ហើយក៏ឆ្លងកាត់ទទឹងផ្លូវមហាវិថីម៉ៅសេទុង ស្របពេលនោះក៏មានរថយន្តបង្កម៉ាក តូយ៉ូតាព្រូស ពណ៌ស្ក គ្មានស្លាកលេខ ដែលមានគ្នា២នាក់ជាមនុស្សស្រី បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីម៉ៅសេទុង ទិសដៅ ពីលិចមកកើតក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុកម៉ូតូកង់បីពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បី វិល2-3ជុំ រងការខូចខាតយ៉ាងដំណំ បណ្តាលឲ្យបុរសបរទេសម្នាក់ទៀតរបួសធ្ងន់ និងស្ត្រីម្នាក់អង្គុយពីក្រោយស្លាប់បោកក្បាលនឹងថ្នល ស្លាប់ពេលបញ្ចូនជិតដល់មន្ទីពេទ្យ រួមទាំងអ្នកបើក បររងរបួសស្រាលផងដែរ ។ដោយឡែកនារី២នាក់ ជាភាគីខាងរថយន្តបង្កមិនរងរបួសនោះទេ គ្រាន់តែបង្កឲ្យរថយន្តរងការខូខាតខាងមុខយ៉ាងដំណំតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ បុរសម្នាក់ជាជនជាតិបរទេសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ចំណែកនារី២នាក់ជាភាគីខាងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្ដិ៍នគរបាលទួលទំពូងទី១ ដើម្បីរងចាំបន្តនីតិវិធី ។ បន្ទាប់ក្រោយមក សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង​ រថយន្ដបង្ក និងម៉ូតូកង់បី យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង