នាំមកជូនដោយ៖

រថយន្តដឹកភេសជ្ជៈ Zeus​​ បើកលឿនផ្ទុះកង់មួយចំហៀងផ្អៀងក្រឡាប់ផ្ងារជើងច្រង៉ាង


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងមួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកភេសជ្ជៈ Zeus របស់ក្រុមហ៊ុន ស៊ូន ស៊ូន មួយគ្រឿងបើកបរក្នុងល្បឿនលឿន ស្រាប់តែផ្ទុះកង់ខាងក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យផ្អៀងក្រឡាប់ផ្ងារជើងច្រង៉ាងនៅលើដងផ្លូវ សំណាងមិនបណ្តាលឲ្យនរណាម្នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវបេតុង (ផ្លូវ៣០ម៉ែត្រ) ក្នុងភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តខាងលើ​បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានបើករថយន្តដឹកភេសជ្ជៈ​​ Zeus របស់ក្រុមហ៊ុន ស៊ូន ស៊ូន តាមរថយន្តម៉ាកគា ពណ៌លឿន ពាក់ស្លាក​លេខ ភ្នំពេញ 2W-6524 ដោយដឹកភេសជ្ជៈទាំងនេះចេញពីស្ទឹងមានជ័យ ក្នុងបំណងដឹកយកទៅឲ្យម៉ូយនៅក្នុងភូមិស្រែញ័រ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌដង្កោ ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានផ្ទុះកង់ខាងក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យផ្អៀងក្រឡាប់ផ្ងារជើងតែម្តង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការពិនិត្យនិងវាស់វែង តែដោយសារតែករណីនេះកើតឡើងដោយខ្លួនឯង ម្យ៉ាងមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យខាងក្រុមហ៊ុនរថយន្តខាងលើ ហៅរថយន្តមួយគ្រឿងផ្សេងទៀតមកផ្ទេរភេសជ្ជៈនេះចេញ រួចស្ទូចយកទៅជួសជុលដោយខ្លួនឯងតែម្តង៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង