ដឹង​ពី​និស្ស័យ​របស់មនុស្ស​តាមរយះរបៀបគេង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មនុស្សគ្រប់ៗគ្នាតែងមានទំលាប់គេងខុសៗគ្នា ហើយការគេងទាំងនោះអាចបង្ហាញពី​និស្ស័យ និងសុខភាពរបស់ពួកគេផងដែរខាងក្រោមនេះលោកអ្នកអាចដឹងពីរបៀបគេង និងនិស្ស័យរបស់មនុស្សដោយក្រុមការងារ Express ធ្វើការដកស្រង់ពីគេហទំព័ររបស់អង់គ្លេសមួយមកបង្ហាញជូន៖

គេង​ផ្ងារ​ក​ន្ធែកដៃ​ -​ ជើង​

អ្នកដែលគេង​ផ្ងារ​ក​ន្ធែកដៃ​ -​ ជើងជា​ប្រភេទ​មនុស្ស​ដែលស្រឡាញ់​សេរីភាព ស្រឡាញ់​ភាពងាយស្រួល ​ស្រឡាញ់​ភាព​ស្អាត​ និង​ភាពសិច​ស៊ី ។ ចំណែក​ការចាយវាយ​ច្រើន​តែដៃ​ធំ និង​ខ្ជះខ្ជាយ ប៉ុន្តែ​ការរក​ប្រាក់​កាស​​វិញ​ក៏​ពូកែ​ដែរ ។​ សម្រាប់​ចំណុចខ្សោយ​របស់​មនុស្ស​ក្រុម​នេះ គឺ​ចូលចិត្ត​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកដទៃ ​និង​ចូលចិត្តដើរ​កម្សាន្ត​សប្បាយ ។​​

គេងផ្ងារ​ក្បាល​កើយ​ដៃ

អ្នក​ដែល​ចូលចិត្ត​គេង​របៀបនេះ ច្រើន​ជាម​នុស្ស​ធ្លា​ត​រហ័សរហួន​ចូលចិត្ត​ស្វែងយល់ និង​ស្រាវជ្រាវរបស់​ថ្មី​ជានិច្ច ។ សម្រាប់​សេចក្តីស្នេហា​មានការ​យក​ចិត្តទុកដាក់​ទៅលើ​ក្រុមគ្រួសារ​ច្រើន ។​

គេង​ផ្កាប់​

ប្រសិនបើ​អ្នកចូលចិត្តគេងផ្កាប់​ជាប្រចាំ​ផង​ច្រើន​បញ្ជាក់ថា ជា​មនុស្ស​ចិត្ត​ចង្អៀត​​ គិតតែ​ពីផលប្រយោជន៍​ខ្លួនឯង​ជាធំ និង​ត្រូវ​ការឱ្យ​អ្នកដទៃ ធ្វើតាម​អ្វីដែល​ខ្លួន​ឯង​ចង់បាន​ជានិច្ច ។​

គេង​អង្កុញ​ខ្លួន​

ច្រើន​ជាម​នុស្ស​ចូលចិត្ត​ច្រណែនឈ្នានីស​ដោយ​ខ្លាច​អ្នកដទៃ​ល្អ​ជាង​ខ្លួន ។ ក្រៅពីនេះ​នៅ​ជាម​នុស្សអាត្មានិយម និង​កើតមាន​គំនុំគុំកួន​យ៉ាងខ្លាំងទៀត​ផង​។​

 

ដោយសាររបៀបគេងរបស់មនុស្សមានច្រើនទៀតហើយយើងខ្ញុំមិនអាចលើកយកមកជម្រាបជូនអស់ យើងខ្ញុំសន្យាថាក្នុងពេលឆាប់ៗនេះនឹងលើកយករបៀបគេងផ្សេងទៀតមកជម្រាបជូនប្រិយមិត្ត ។

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង