នាំមកជូនដោយ៖

អីយ៉ា! តម្លៃជ្រូកខ្វៃនៅលើទីផ្សារថ្ងៃនេះឡើងគ្រាន់បើ


ទំហំអក្សរ៖ S M L

នៅថ្ងៃនេះ បងប្អូនកាត់សែស្រឡាយចិន នឹងប្រារព្ធពិធីសែនក្បាលទឹកទៅតាមទំនៀមទម្លាប់ ដូនតារបស់ខ្លួន។ ក្រឡេកមកមើលជ្រូកខ្វៃនៅផ្សារអូរឫស្សីវិញ តម្រៀបលក់ច្រើនខុសពីធម្មតា ចំណែកឯអ្នកទិញក៏ច្រើនគួរឱ្យកត់សម្គាល់។ ចុះតម្លៃវិញ តើប៉ុន្មានទៅ?

បើតាមការឱ្យដឹងពីអ្នកលក់ចំនួន ៤តូបខុសៗពីគ្នាបានប្រាប់ពីតម្លៃលក់ប្រហាក់ប្រហែលគ្នាដូចខាងក្រោម៖

ទម្ងន់ ៥ ទៅ ៦គីឡូក្រាម ១ក្បាលតម្លៃចន្លោះពី ២០ម៉ឺនរៀល ទៅ ២៧ម៉ឺនរៀល។ ចំពោះតម្លៃក្នុងថ្ងៃធម្មតាចន្លោះពី ១៨ម៉ឺនរៀលទៅ ២០ម៉ឺនរៀល។
ទម្ងន់ ៧ ទៅ ៨គីឡូក្រាម ១ក្បាលតម្លៃចន្លោះពី ៣០ម៉ឺនរៀល ទៅ ៣៥ម៉ឺនរៀល។ ចំពោះតម្លៃក្នុងថ្ងៃធម្មតាចន្លោះពី ២៥ម៉ឺនរៀល ទៅ ២៧ម៉ឺនរៀល។
ទម្ងន់ ១០គីឡូក្រាម ១ក្បាលតម្លៃ ៤០ម៉ឺនរៀល។ ចំពោះតម្លៃក្នុងថ្ងៃធម្មតា ៣៥ម៉ឺនរៀល ទៅ ៣៧ម៉ឺនរៀល។

សូមបញ្ជាក់ថា អ្នកទិញទាំងឡាយក៏អាចទិញជាគីឡូដែរ អាស្រ័យទៅតាមលទ្ធភាពរបស់ខ្លួន។ ប៉ុន្តែអាជីវករលក់ជ្រូកខ្វៃប្រាប់ថា ភាគច្រើនប្រជាពលរដ្ឋទិញ១ក្បាលៗតែម្ដង ដើម្បីយកទៅសែន។ ចំណែកជ្រូកខ្វៃដែលលក់ដាច់បំផុត គឺកូនជ្រូកតូចៗតម្លៃត្រឹម ២០ម៉ឺនរៀល៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង