wowដឹងទេ ! លោក ឆាយ វីរៈយុទ្ធ ចូលហាត់ក្បាច់គុនយុទ្ធក្រមខមបុរាណខ្មែរ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្នុងនាមជាតារាល្បីឈ្មោះលំដាប់កំពូលមួយរូបក្នុងប្រទេស លោក ឆាយ វីរៈយុទ្ធ មិនត្រឹមតែមានទឹកដមសំនៀងបែបកំសត់ពិរោះរណ្ដំចិត្តមិត្តៗយុវវ័យ តែប៉ុណ្ណោះទេ លោកក៏ព្យាយាមធ្វើជាអ្នកចម្រៀងម្នាក់ដែលអាចសម្ដែងបានគ្រប់កាលៈទេសៈផងដែរ។ ជាក់ស្ដែងចំពោះ MV បទថ្មីដែលនឹងត្រៀមចេញនាពេលខាងមុខនេះ លោកក៏ត្រូវបានអ្នកដឹកនាំសម្ដែងតម្រូវអោយលោក សម្ដែងក្នុងឈុតវាយប្រហារ និងជាតួរអ្នកចេះវាយតប់ ដូច្នេះហើយទើបលោកខិតខំស្វះស្វែងនិងជ្រើសរើសយកការហាត់ក្បាច់គុនយុទ្ធក្រមខមខ្មែរ ដើម្បីជាផ្នែកមួយសម្រួលដល់ការសម្ដែងរបស់លោក។

ថ្មីៗនេះគេឃើញផេកហ្វេសប៊ុកផ្លូវការរបស់ប្រធានសហព័ន្ធយុទ្ធក្រមខម បានបង្ហោះរូបភាព និងវីដេអូខ្លីមួយដែលបង្ហាញពីសកម្ម លោក ឆាយ វីរៈយុទ្ធ កំពុងហាត់សមជាមួយលោកគ្រូ ដោយបានពិពណ៌នានៅលើរូបភាពនោះថា «ឆាយ វីរៈយុទ្ធ ចូលហាត់ ក្បាច់គុនយុទ្ធក្រមខម ជាមួយ លោកគ្រូ នរៈ សៈខ្លា» ដែលធ្វើអោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ភ្ញាក់ផ្អើល និងកំពុងតែរង់ចាំមើល MV ថ្មីរបស់លោកខ្លាំងតែម្ដង។

គួរអោយដឹងផងដែរថា បច្ចប្បន្ននេះយុទ្ធក្រមខម ត្រូវបានការពារ ថែរក្សា និង បង្ហាត់បង្រៀនដល់យុវជន យុវតី ស្ទើរគ្រប់វ័យ ដោយសហព័ន្ធយុទ្ធក្រមខមកម្ពុជា ដែលមានលោក យូជឿន នរៈសឹង្ហ ជាប្រធានសហព័ន្ធយុទ្ធក្រមខមកម្ពុជា។

គួរបញ្ជាក់ផងដែរថាក្បាច់គុនយុទ្ធក្រមខមគឺជាក្បាច់គុនបុរាណខ្មែរ គឺជាក្បាច់គុនបុរាណខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយក៏ជាក្បួនពិជ័យសង្រ្គាម ដែលព្រះមហាវីរៈក្សត្រព្រះបាទជ័យវរ្ម័នទី៧ លោកបានប្រមូលចងក្រងជាក្បួនខ្នាតក្បាច់គុន ទាំង៣សម័យកាល មានដូចជា សម័យកាល នគរភ្នំ ចេនឡា និងសម័យអង្គរ រួមបញ្ចូលគ្នា ដើម្បីទុកអោយកូនខ្មែរជំនាន់ក្រោយបានហាត់រៀនថែរក្សា ការពារនូវមរតកវប្បធម៌ និង ស្គាល់ពីឥទ្ធិពលនៃក្បាច់គុនខ្មែរ ដែលពួកបរទេសបាក់បប ខ្លបខ្លាចខ្លាំងនាសម័យកាលមហានគរ៕

រូបភាព និង វីដេអូប្រភពពី៖ ហ្វេសប៊ុក

 

ខាងឆ្វេង លោកគ្រូ នរៈ សៈខ្លា ខាងស្ដាំ លោក យូជឿន នរៈសឹង្ហ ប្រធានសហព័ន្ធយុទ្ធក្រមខមកម្ពុជា

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង