នាំមកជូនដោយ៖

អីយ៉ាសអ្នកលេងហ្វេសប៊ុក ! សូមបញ្ឈប់ការចែករំលែកវិញ្ញាសារនិងអត្រាកំណែជាបន្ទាន់


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ថ្មីៗនេះគេឃើញមានគណនីហ្វេសប៊ុកមួយចំនួនបានធ្វើការបង្ហោះចែករំលែក វិញ្ញាសារ និងអត្រាកំណែលើមុខវិជ្ជា ជីវៈវិទ្យា គីមីវិទ្យា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧។

ស្រាប់តែមុននេះបន្តិច ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ បានបង្ហោះសារមួយ ព្រមទាំងមានចេញសេចក្ដីជូនដំណឹងមកជាមួយផង ព្រមទាំងបានសរសេរនូវខ្លឹមសារមួយចំនួនថា «ក្រសួង​អប់រំ យុវជន និង​កីឡា​​ សូម​អំពាវនាវ​ដល់​ម្ចាស់​ទំព័រ​ហ្វេសប៊ុក និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​​​ពាក់ព័ន្ធ​ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​​ការចែករំលែក​​រាល់​វិញ្ញាសារ អត្រា​កំណែ​​ ឬ សន្លឹក​កិច្ចការ​បេក្ខជន​​​ ក្នុងរយៈពេល​ដំណើរការ​ប្រឡង​ និង​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​មិនទាន់​ត្រូវ​បាន​បញ្ចប់​ បើពុំនោះទេ ក្រសួង​នឹង​សហការ​ជា​មួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែង​រក​ម្ចាស់​ទំព័រ ឬ​ គណនីហ្វេសប៊ុក​​ទាំង​នេះ​​ មក​ទទួល​ខុសត្រូវ​នូវ​ទង្វើរ ​របស់​ខ្លួន​តាម​​​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត។» ។

សូមបញ្ជាក់ថា ក្រសួងអំពាវនាវបែបនេះពីព្រោះក្រសួងបានសន្មត់ថា​ ទង្វើរបែបនេះបានបង្កឲ្យជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ដំណើរប្រព្រឹត្តទៅនៃការប្រឡង ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕ អត្ថបទដោយ៖ ក្មេងវត្ត

រូបភាពប្រភពពី៖ ហ្វេសប៊ុក

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង