នាំមកជូនដោយ៖

គួរឲ្យកោតសរសើរមែន! ឌួង ហ្សូរីដា សុខចិត្តលះបង់បែបនេះដើម្បីជួយសង្រ្គោះ យូ ឌី ស្កូ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បងប្អូនបានជ្រាបច្បាស់ហើយថា លោក យូ ឌីស្កូ  ដែលជាតារាសម្តែងជើងចាស់ប្រចាំនៅក្នុងប្រទេសកម្ពុជា ខណៈពេលនេះរូបលោក កំពុងតែជួបបញ្ហាសុខភាពយ៉ាងខ្លាំង ដោយរូបលោកកំពុងមានជំងឺរលាកក្រលៀន និងជំងឺទឹកនោមប្រៃ ដែលតម្រូវឲ្យលោកត្រូវលាងឈាម ហើយឈាមដែលលោកកំពុងត្រូវការ នោះជាប្រភេទឈាមAB+ ដែលជាប្រភេទឈាមកម្រនឹងមាន ហេតុដូច្នេះហើយទើបបណ្ដាលឲ្យ តារាជាច្រើនរូប ព្យាយាម រកជំនួយ ដើម្បីសង្គ្រោះតារាសម្ដែងរូបនេះឲ្យបានទាន់ពេលវេលា ដែលរូបលោកកំពុងតែសំរាកព្យាបាលនៅមន្ទីពេទ្យ។

នៅក្នុងការជួយស្វែងរកឈាមមកជួយសង្រោះ លោក យូ ឌី ស្កូ នេះ យើងសង្កេតឃើញថាមានអ្នកនាង ចន ច័ន្ទលក្ខណា អ្នកនាង ឌួង ហ្សូរីដា ព្រមទាំងបងប្អូនសាច់ញាតិ និងតារាជាច្រើនទៀត ដែលកំពុងតែ ខ្នាស់ខ្នែង ស្វែងរកឈាម ប្រភេទ AB+ ដេីម្បីលាងឈាមលោក យូ ឌី ស្កូ ។

ពិតណាអ្នកនាង ឌួង ហ្សូរីដា មិនត្រឹមតែ ខ្នាស់ខ្នែងជួយស្វែងរកឈាមមកជួយសង្រោះលោក យូ ឌី ស្កូ ប៉ុណ្ណោះទេ តែនៅប៉ុន្មានម៉ោងមុននេះបន្តិចគេសង្កេតឃើញថាអ្នកនាងថែមទាំងបានបរិច្ចាគឈាមដើម្បីជួយសង្រោះលោក យូ ឌី ស្កូ ទៀតផង។ អ្វីដែលគួរអោយកោតសរសើរចំពោះអ្នកនាង និងប្អូនស្រីនោះ គីអ្នកនាងបានសុំលោកវេជ្ជបណ្ឌិតប្រធាន មជ្ឃមណ្ទលជាតិផ្តល់ឈាម ដែលបានផ្តល់ឈាម ២កំប្លោក ជាការដោះដូរផ្ទាល់រវាងឈាមនាង ឌួង ហ្សូរីដា មួយប្លោក និង ប្អូនស្រីមួយប្លោក៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង