នាំមកជូនដោយ៖

ហេតុអ្វីមិនចេះអនុគ្រោះឲ្យគ្នាអីញ្ចឹង! រថយន្តបាឡែនបត់ចូលផ្ទះ ត្រូវម៉ូតូបុកខូចខាតបន្តិចបន្ទួចក៏បង្កើតជាអំពើហិង្សា


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ រថយន្តបាឡែនបទចូលផ្ទះខណៈពេលនោះមានម៉ូតូ១គ្រឿងបើកយ៉ាងលឿនជ្រុលទៅបុករថយន្តចំថ្ពាល់ខាងស្ដាំរងការខូចខាតបន្តិចបន្ទួចក៏បានបង្កើិតជាហិង្សាវាយគ្នាប្រាវផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍។ ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១ ខែសីហាឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវ១០៥នៅចំនុចក្បែរផ្សារបឹងត្របែកក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបាឡែនពណ៌ស្កពាក់ស្លាកលេខភ្នំពេញ 2Z5725 កំពុងឈប់នៅចំនុចកើតហេតុខាងលើបែមុខទៅជើងហើយម្ចាស់រថយន្តបានឡើងបត់ឆ្វេងចូលផ្ទះខណៈពេលនោះស្រាប់តែមានម៉ូតូស៊ូម័រអិុចពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1GG0769 បើកស្របពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តចំថ្ពាល់ខាងឆ្វេងរងការខូចខាតបន្តិចបន្ទួច។

ក្រោយហេតុការណ៍ភាគីខាងរថយន្តមិនទាមទាសំណងទេ ឲ្យម្ចាស់ម៉ូតូទៅចុះដោយឡែកភាគីខាងម៉ូតូមិនព្រមទៅទេបានស្រែកខ្លាំងៗដាក់ម្ចាស់រថយន្តធ្វើឲ្យបុរសម្នាក់ខាងរថយន្តទ្រាំមិនបានកកើតជាអំពើហង្សាដាក់គ្នាមួយប្រាវតែមិនមានអ្នកណារបួសនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងពីរសំរួលគ្នាក្រោយពីសំរួលគ្នាត្រូវហើយគ្មាននរណាសងនរណាទេ រួចក៏បានចែកផ្លូវរៀងៗខ្លូន៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង