នាំមកជូនដោយ៖

តើអាជិវកម្មប្រភេទណាដែលត្រូវការប្រព័ន្ធកាមេរ៉ាសុវត្ថិភាព?​


ទំហំអក្សរ៖ S M L

កាលពីពេលថ្មីកន្លងទៅនេះ​ក្រុម​ការងារ​របស់​គេហទំព័រ Express.com.kh របស់យើងបានធ្វើ​ការ​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ​ដែល និយាយពី​ «ហេតុផល​ ៥​ ចំនុច​ដែល​​​តាម​ផ្ទះ​និមួយៗគួរតែ​មាន​កាមេរ៉ា​សុវត្ថិភាព​» ម្តង​រួច​មកហើយ​។​ ឥលូវ​នេះ​យើង​និង​លើក​យក​ពី​អត្ថ​បទ​ថ្មី​មួយ​ទៀត​ដែល​និយាយ​ពីអាជីវកម្ម​ ថា​តើ​អាជីវកម្មប្រភេទ​ណាដែលត្រូវការប្រព័ន្ធកាមេរ៉ាសុវត្ថិភាព?

ជាការពិតណាស់សម្រាប់ពាក្យថាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព​ មិនថា​ជាប្រភេទអាជីវកម្មឬក៏ជាផ្ទះដែលយើងស្នាក់នៅរាល់ថ្ងៃគឺសុទ្ធសឹងតែមានតម្រូវការប្រើប្រាស់​វាជាចាំបាច់ទាំងអស់។​ ហើយបើនិយាយអំពីអាជីវកម្មវិញ គឺកាន់តែមានតម្រូវការខ្ពស់​ក្នុងការ​រៀប​ចំ​ឲ្យ​មាន​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ជាជាង​តាម​ផ្ទះនិមួយៗទៅទៀត​។​ ក៏ព្រោះតែ​នៅក្នុងការប្រកបអាជីវកម្មនិមួយៗ​ គឺតែងតែមានមនុស្សចេញចូលជាច្រើន​ ហើយសុទ្ធសឹងតែជាមនុស្សប្លែកមុខពីមួយថ្ងៃទៅមួយថ្ងៃ។​ បើទោះបីជាអាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារក៏ដោយ ក៏មានតម្រូវការចាំបាច់ផងដែរទៅលើប្រព័ន្ធកាមេរ៉ាសុវត្ថិភាព។

ជាការពិតណាស់​ថ្វីត្បិតតែលោកអ្នកដែលជាម្ចាស់អាជីវកម្មទាំងឡាយយល់ថា​លោកអ្នកមិនមានភាពចាំបាច់ណាមួយសម្រាប់ប្រើប្រាស់វាក៏ដោយ ប៉ុន្តែនៅពេលមួយដែលមានបញ្ហាកើតឡើងនោះលោកអ្នកស្តាយក្រោយនៅពេលដែលហេតុ​ការណ៍​អា​ក្រក់​ណាមួយបានកើត​ឡើង​។ ដូច្នេះសូមមក​មើលពីមូលហេតុ​ដែល​អាជីវកម្មទាំងអស់​គួរតែ​ ហើយនិងត្រូវតែមាន​ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព​ ហើយហេតុផលទាំង​នោះគឺមិនសូវជាខុសគ្នាប៉ុន្មានឡើយសម្រាប់មូលហេតុដែលតាមផ្ទះនិមួយៗគួរតែមានកាមេរ៉ាសុវត្ថិភាព៖ ទី១ធ្វើឲ្យហានីភ័យនៃការបាត់បង់ទំនិញ ក៏ដូចជាសម្ភារៈនៅក្នុងហាងរបស់លោកអ្នកកាត់បន្ថយឬក៏មិនមានតែម្តង ទី២ តាមដានរាល់សកម្ម​ភាព​របស់​បុគ្គលិករបស់លោកអ្នក ទី៣ អាចប្រើប្រាស់វិដេអូទុកជាភ័ស្តុតាងនៅពេលដែលមានបញ្ហាកើតឡើង ទី៤ ធ្វើ​ឲ្យ​លោក​អ្នក​ស្ងប់​ចិត្ត​ ស្ងប់​អារម្មណ៍ ទី៥ ធ្វើឲ្យអតិថិជនរបស់លោកអ្នកមានទំនុកចិត្តជាមួយនិងអាជីវកម្មរបស់លោកអ្នក៕

ទំនាក់យើខ្ញុំ ~ សូមចុចត្រង់នេះ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង