នាំមកជូនដោយ៖

តើ លី ស៊ាវឡុង ពិតជាពូកែវ៉ៃ ដូចក្នុងសាច់រឿង ដែរឬទេ?


ទំហំអក្សរ៖ S M L

Bruce Lee គឺជាតារាសម្តែងល្បីឈ្មោះមួយរូប ដែលប្រិយមិត្តតែងតែស្គាល់ឈ្មោះក្រៅហៅថា លី ស៊ាវឡុង នោះ បានទទួលមរណភាពតាំងពី៤២ឆ្នាំមុនមកម្លេះ ពោលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៣។ ក្នុងខ្សែជីវិតរបស់ លី ស៊ាវឡុង កាលពីអំឡុងមុនឆ្នាំ៧០ គាត់ធ្លាប់ឆ្លងកាត់អាជីពជាច្រើន ដូចជា តួអង្គសម្តែងដ៏ល្បី ជាគ្រូសាស្រ្តាចារ្យផ្នែកចិត្តសាស្រ្ត គ្រូក្បាច់គុណ អ្នកតែងកំណាព្យ មិនតែប៉ុណ្ណោះក៏ធ្លាប់ជាកវីនិពន្ធផងដែរ។

ថ្វីត្បិត លី ស៊ាវឡុង ទទួលមរណភាពពិតមែនក្តី ក៏កេរ្តិ៍ឈ្មោះរបស់បុគ្គលរូបនេះ មិនសាបសូន្យឡើយ ពោលគឺត្រូវបានអ្នកជំនាន់ក្រោយចងចាំមករហូត មិនថានៅទីណានោះទេ សូម្បីតែប្រជាជនកម្ពុជាជាច្រើនក៏ស្គាល់គាត់ និងចូលចិត្តទស្សនាខ្សែភាពយន្តរបស់គាត់ដែរ។

តែយ៉ាងណាមិញ រហូតមកទល់បច្ចុប្បន្ននេះ មានបណ្តាសារព័ត៌មានបរទេសមួយចំនួន បាននាំគ្នាជីកកកាយរឿងរ៉ាវជីវិតរបស់លោកឡើងមកវិញ និងបានចោទជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយថា «តើ លី ស៊ាវឡុង ពិតជា ពូកែវ៉ៃ ដូចថតក្នុងខ្សែភាពយន្ត ដែរឬទេ?»  

ជាការពិតណាស់ កាលពី លី ស៊ាវឡុង នៅថតខ្សែភាពយន្ត គាត់គឺជាតួអង្គមួយរូបដែលសម្បូរទៅដោយក្បាច់គុណ ជាមួយនឹងឈុតឆាកប្រយុទ្ធ វាយតប់គ្នា ដ៏កាចសាហាវ ប៉ុន្តែនរណាទៅដឹងថា នៅក្រៅសាច់រឿង លី ស៊ាវឡុង ពិតជាពូកែវ៉ៃ ឬយ៉ាងណានោះ?

បើតាមការស្រាវជ្រាវតាមរយៈបណ្តុំឯកសារ វីដេអូខ្សែភាពយន្ត និងអត្ថបទចាស់ៗជាច្រើន ក៏នៅតែមិនអាចស្វែងរកចម្លើយពិតប្រាកដណាមួយ យកមកបញ្ជាក់បានដែរ ព្រោះបុគ្គលផ្ទាល់បានស្លាប់បាត់ទៅហើយ តែផ្ទុយទៅវិញ ចម្លើយដែលស្រង់ចេញពីប្រភពខាងលើនេះ ត្រូវបានអ្នកស្រាវជ្រាវ លើកជាហេតុផល ដោយបង្ហាញជាភស្តុតាង ២ធំៗ មកបញ្ជាក់។

យោងតាមប្រភព ភស្តុតាង២ធំៗ ដែលគេយកមកវិភាគនេះ មានដូចជា៖

ភស្តុតាងទី១៖ លី ស៊ាវឡុង ត្រឹមតែជាគ្រូ ប៉ុន្តែមិនមែនជាអ្នកពូកែវ៉ៃ

*លី ស៊ាវឡុង មិនសូវឲ្យគេវ៉ៃចូលមុខច្រើន៖

បើប្រៀបធៀបជាមួយអ្នកលេងក្បាច់គុណសេរី MMA ឬប្រដាល់ ភាគច្រើនគេផ្តោតសំខាន់ទៅលើ ការវាយចូលមុខ ដើម្បីទទួលបានពិន្ទុ ប៉ុន្តែ លី ស៊ាវឡុង គាត់ពូកែគេច ដូច្នេះមិនអាចសន្មតថា គាត់ពូកែវ៉ៃនោះទេ តែប្រសិនជាគាត់ត្រូវគេវាយចូលមុខមែននោះ គាត់អាចនឹងដួល។

*លី ស៊ាវឡុង កម្រនឹងវ៉ៃ

លី ស៊ាវឡុង បានចំណាយពេលខិតខំច្រើនណាស់ ក្នុងការសិក្សាទៅលើផ្នែកក្បាច់គុណ ទាំងការអនុវត្តជាក់ស្តែង និងការសិក្សាទៅលើក្រមសីលធម៍ក្បាច់គុណ ប៉ុន្តែរឿងពិតនោះគឺ គាត់មិនដែលប្រឡូកក្នុងកម្មវិធីប្រកួតណាមួយឡើយ និងកម្រណាស់ក្នុងការវ៉ៃនៅឈុតឆាកខាងក្រៅ។

*កំណត់ត្រាវ៉ៃ របស់គាត់ មិនសូវចងក្រងជាឯកសារ

បើទោះបីជា ការប្រកូតគ្នាក្រៅសាច់រឿងកម្រក៏ពិតមែន ប៉ុន្តែទាំងអស់នោះ មិនសូវបានចងក្រងជាឯកសារនោះទេ។

*ប្រកួតក្នុងសង្វៀនមានច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែបើវ៉ៃខាងក្រៅគឺគ្មានច្បាប់នោះទេ

ថ្វីត្បិត លី ស៊ាវឡុង មានចំណងចំនូលចិត្តទៅលើក្បាច់គុណ និងធ្លាប់ហ្វឹកហាត់ក៏ពិតមែន ប៉ុន្តែគេមិនដែលឈានជើងចូលក្នុងសង្វៀនប្រកួតផ្លូវការម្តងណាឡើយ ប៉ុន្តែប្រសិនជាមានអ្នកគូផ្គងឲ្យប្រកួតនោះ គាត់នឹងជ្រើសរើស ប្រកួតក្នុងសង្វៀន ពីព្រោះទីនេះមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនដូចការវ៉ៃគ្នាតាមផ្លូវ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលនោះទេ។

*គាត់គ្រាន់តែជាតួអង្គសម្តែងប៉ុណ្ណោះ

ចំនុចនេះគឺបានបង្ហាញពីភស្តុតាងជាក់ស្តែងជាងគេបំផុត ដែលអ្នកអាចនឹងប្រឆាំង និងគិតខុសពីជំនាញរបស់គាត់។ ប៉ុន្តែអ្វីៗដែលមានលើប្រព័ន្ធអិុនធើណេតបច្ចុប្បន្ននេះ វាបានបង្ហាញរួចទៅហើយ ថាគាត់គ្រាន់តែជាតួសម្តែងនៅក្នុងខ្សែភាពយន្តមួយប៉ុណ្ណោះ។

ភស្តុតាងទី២៖ លី ស៊ាវឡុង មិនត្រឹមតែជាគ្រូទេ ថែមទាំងពូកែវ៉ៃទៀត

*មានមនុស្សច្រើនដែលអះអាងថា លី ស៊ាវឡុងពិតជាពូកែវ៉ៃ

ក្នុងនោះរួមបញ្ចូលទាំងអតីតអ្នកប្រដាល់ល្បីឈ្មោះ Mike Tyson ផងដែរ និងអត្ថបទកីឡាមួយចំនួនទៀត ក៏បានអះអាងដូចភស្តុតាងខាងលើនេះដែរ។ ទន្ទឹមនឹងនេះដែរ លោក Mike Stone បាននិយាយថា «គាត់ពិតជាខ្លាំង បើប្រកួតមួយទល់មួយ គាត់ខ្លាំងជាងខ្ញុំទៀត» ចំនែកឯលោក Joe Lewis វិញអះអាងថា «គាត់រហ័ស ហើយឆ្លាត ថែមទាំងជាគ្រូក្បាច់គុណដ៏អស្ចារ្យទៀតផង» ។

*លី ស៊ាវឡុង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅក្នុងការវ៉ៃ

ភាពបិុនប្រសប់ និងរហ័សរហួនរបស់គាត់ អាចគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់ ។ គាត់មានដងខ្លួនដ៏អស្ចារ្យ ហើយអាចផ្តួល ដៃគូដែលមានមាឌធំ ឲ្យដេកដួលថែមទៀតផង។

*លី ស៊ាវឡុង ហ្វឹកហាត់ក្បាច់គុណជាមួយរូបសំណាកធ្វើពីលោហៈ (ដែក)

បើយោងតាមទស្សនាវដ្ដី Karate បញ្ជាក់ថា លី ស៊ាវឡុង ហាត់ក្បាច់គុណ ដោយដាល់ជាមួយនឹងរូបសំណាកធ្វើពីដែក ដោយម្រាមដៃរបស់លោកផ្ទាល់។ ទោះបីជាគាត់មិនសូវប្រកួតខាងក្រៅ ក៏គាត់មិនវ៉ៃខ្យល់ឥតប្រយោជន៍ដែរ។

*លី ស៊ាវឡុង ពូកែខាងលាយផ្សំក្បាច់គុណបញ្ចូលគ្នា

លី ស៊ាវឡុង ពូកែខាង ចាប់ច្បិចយកក្បាច់នីមួយៗមកបញ្ចូលគ្នា ដែលធ្វើដៃគូរបស់គាត់ ពិបាកក្នុងការទប់ទល់។

*លី ស៊ាវឡុង ធ្លាប់ប្រកួតនៅខាងក្រៅ ហើយថែមទាំងឈ្នះ

គាត់ធ្លាប់ប៉ះគ្នាជាមួយអ្នកប្រដាល់ម្នាក់ កាលពីគាត់រៀននៅវិទ្យាល័យ ដែលគាត់ផ្ទាល់មិនមែនជាអ្នកប្រដាល់ ហើយថែមទាំងឈ្នះទៀតផង ។ ចំនែកឯប្រពន្ធគាត់ Linda វិញក៏ធ្លាប់បានប្រាប់ផងដែរថា លី ស៊ាវឡុង ធ្លាប់ប្រកួតជាមួយ គ្រូបង្វឹកក្បាច់គុណនៅសហរដ្ឋអាមេរិកមួយរូប ដោយសារតែគ្រូបង្វឹកនោះ មិនចង់ឲ្យលោក ធ្វើជាគ្រូបង្រៀនសិស្សដែលមិនជាប់ខ្សែស្រឡាយអាស៊ី ប៉ុន្តែចុងក្រោយ គ្រូបង្វឹកនោះក៏បរាជ័យ។ មួយវិញទៀត លី ស៊ាវឡុង ក៏ធ្លាប់ឈ្នះ ម្ចាស់ខ្សែក្រវ៉ាត់ខ្មៅ ក្នុងរយៈពេលត្រឹម១១វិនាទីផងដែរ។

សរុបឡើងវិញ ដោយសារតែមានភាពចង្រូងចង្រាស់ពាក្យសម្តី អំពីការពិតទាក់ទងនឹង លី ស៊ាវឡុង ទើបធ្វើឲ្យ ប្រធានបទនេះបានក្លាយជារឿងដ៏ចាប់អារម្មណ៍ និងត្រូវបានគាស់កកាយ លើកមកវិភាគឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ ដូចដែលបានរៀបរាប់ខាងលើ នេះគ្រាន់តែជាការវិភាគ ដោយលម្អិតលើភស្តុតាង ២ធំៗ ដែលដកស្រង់ដោយក្រុមអ្នកស្រាវជ្រាវតែប៉ុណ្ណោះ៕

ប្រភព៖ Thrillist

ព្យាបាលស្នាមសង្វារ ឲ្យបាត់អស់គ្មានសល់ត្រឹមតែ ៣០ ថ្ងៃ ដោយគ្រាន់តែប្រើប្រេងធម្មជាតិនេះប៉ុណ្ណោះ…!

បន្ទាប់ពីមានផ្ទៃពោះ ស្រ្តីយើងភាគច្រើនមានបញ្ហាស្នាមសង្វារសឹងតែគ្រប់ៗគ្នា។ ជាងនេះទៅទៀត សង្វារក៏បណ្តាលមកពីបញ្ហាធាត់និងស្គមលឿនពេកដែរ។ នេះក៏ដោយសារតែ ស្បែករបស់អ្នក ខ្វះកម្រិតកូឡាជែន (Collagen) ដែលងាយធ្វើឲ្យស្បែកងាយបំផ្លាញ និងខូចខាត។

ប៉ុន្តែសូមកុំបារម្ភអ្វី ថ្ងៃនេះយើងនឹងលើកឡើងនូវវិធីធម្មជាតិ ដែលអាចជួយបំបាត់ស្នាមសង្វារទាំងនោះបានត្រឹមតែរយៈពេល ៣០ ថ្ងៃ ដូចខាងក្រោមនេះ ៖

 

១. ប្រេងល្ហុង

ប្រេងល្ហុង មានសារធាតុអាស៊ីត Ricinoleic ដែលជួយផ្តល់សំណើមស្បែក ចិញ្ចឹមស្បែក ការពារមុន និងការពារស្បែកចាស់ជ្រីវជ្រួញបានថែមទៀត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំឡីមកជ្រលក់ប្រេងល្ហុង រួចយកមកជូតត្រង់ស្នាមសង្វារ ព្រមទាំងម៉ាស្សា ឲ្យជ្រាបចូលស្បែក ជារៀងរាល់ថ្ងៃ។ ត្រឹមតែរយៈពេល ១ ខែ អ្នកនឹងសង្កេតឃើញពីលទ្ធផលជាក់ជាមិនខាន។

២. ប្រេងដូង

ប្រេងដូង អាចជួយផ្តល់សំណើម ព្រមទាំងបង្កើនកម្រិតកូឡាជែន (Collagen) ដល់ស្បែក ធ្វើឲ្យស្បែកប្រែជាភ្លឺ រលោង ថែមទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺកម្តៅប្រេងដូងបន្តិច រួចយកវាមកម៉ាស្សាត្រង់ស្បែក ដែលមានស្នាមសង្វារ រហូតជ្រាបចូលសព្វស្បែក។ មួយថ្ងៃ អនុវត្តតែ ២ ដង មិនយូរទេ ធានាថាស្នាមសង្វារទាំងនោះនឹងបាត់អស់ ជាមិនខាន។

៣. វីតាមីន E

វីតាមីន E អាចជួយចិញ្ចឹម និងផ្តល់សំណើម បានយ៉ាងមានប្រសិទ្ធភាព។ ស្ត្រីមានផ្ទៃពោះ គួរតែលាបប្រេងវីតាមីន E លើពោះ ដើម្បីការពារសង្វារ កុំឲ្យកើតមានឡើង។ និយាយរួម ប្រេងវីតាមីន E អាចការពារស្នាមសង្វារកុំឲ្យកើត និងកម្ចាត់ស្នាមសង្វារពេលកើតរួចបានដូចគ្នា។ អ្នកគ្រាន់តែកាត់វីតាមីន E លើដុំសំឡី រួចយកវាមកជូត និងម៉ាស្សាលើស្បែក ជារៀងរាល់ថ្ងៃជាការស្រេច។ មិនដល់មួយខែទេ អ្នកនឹងសង្កេតឃើញពីភាពខុសប្លែកជាក់ជាមិនខាន៕

ប្រភព : Interesting Facts

អត្ថបទដែលអ្នកនិងពេញចិត្ត​៖​​ មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

ការងារសិល្បៈ ជាមួយនឹងស្ថាបត្យកម្ម ជាច្រើន គឺសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ពាសពេញទូទាំងពិភពលោក។ ប៉ុន្តែ ប្រសិនបើអ្នកបានសិក្សា អំពីប្រវត្តិសាស្ត្ររបស់វាទាំងនោះ បានដិតដល់បន្ថែមបន្តិចទៀតនោះ អ្នកនឹងរកឃើញថា មានរឿងសំងាត់ជាច្រើន ដែលអ្នកមិនបានដឹងទាល់តែសោះ។

ខាងក្រោមនេះ គឺជាស្នាដៃសិល្បៈ និងស្ថាបត្យកម្ម ទាំង ១០ ដែលអ្នកនឹងចង់ដឹងចង់ឮខ្លាំងបំផុត។ អ្នកប្រាកដជាភ្ញាក់ផ្អើល នៅពេលដែលអ្នកបានអាន! 

# បន្ទប់នៅលើកំពូល ទួលអេហ្វែល (Eiffel Tower)

Eiffel Tower គឺជាសំណង់អាគារលោហៈ ដែលមានទីតាំងលើតំបន់សួនសាធារណៈ Champ de Mars ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ១៨៨៩។ Eiffel Tower មានកម្ពស់រហូតដល់ទៅ ៣២៤ ម៉ែត្រ ដែលជាសំណង់អាគារខ្ពស់ជាងគេបង្អស់ នៅក្នុងប្រទេសបារាំង។

រីឯលោក Gustave Eiffel ដែលជាអ្នករចនា Eiffel Tower ដ៏អស្ចារ្យនេះឡើង ក៏បានសាងសង់ នូវបន្ទប់ដូចជាផ្ទះមួយ សម្រាប់ខ្លួនគាត់ នៅលើកំពូលខ្ពស់បង្អស់។ គាត់តែងតែទៅសម្រាកនៅទីនោះ និងទុកសម្រាប់ទទួលភ្ញៀវទៀតផង។ នៅលើកំពូលនោះ មានផ្ទះបាយមួយ បន្ទប់ទឹកមួយ បន្ទប់គេងពីរ និងបន្ទប់ទទួលភ្ញៀវមួយ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត។ សព្វថ្ងៃនេះ វាបានក្លាយជាសារៈមន្ទីរហើយ។

# ច្រវាក់ដាច់ នៅនឹងជើងរូបសំណាក “The Statue of Liberty”

The Statue of Liberty មានទីតាំងនៅលើកោះ Liberty Island នៅកំពង់ផែទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបសំណាកនេះមានកម្ពស់ ៤៦ ម៉ែត្រ (បើគិតតាំងពីដីខាងក្រោម ដល់កំពូលខាងលើ មានកម្ពស់ ៩៣ ម៉ែត្រ)។ ប្រជាជនបារាំង បានប្រគល់រូបសំណាកនេះ ជូនអាមេរិក នៅថ្ងៃខួបលើកទៅ ១០០ នៃបដិវត្តន៍អាមេរិក។

The Statue of Liberty ជានិមិត្តរូបតំណាងសេរីភាព ប្រជាធិបតេយ្យភាព និងការបំបាត់នូវទាសភាព។ នេះជាហេតុ ដែលយើងឃើញមានច្រវាក់ដាច់ នៅត្រង់ជើង របស់រូបសំណាក។ ជាក់ស្តែង មានភ្ញៀវទេសចរជាច្រើននាក់ ដែលមើលរំលងត្រង់ចំណុចនេះ។

# រូបគំនូរ Mona Lisa

រូបគំនូរ ដ៏ល្បីល្បាញ “Mona Lisa” (ឬត្រូវបានគេហៅថា La Gioconda) រូបគំនូរពាក់កណ្តាលបញ្ឈរ នៃស្រ្តីម្នាក់ ដែលបានគូរដោយវិចិត្រករ ជនជាតិអ៊ីតាលី លោក Leonardo da Vinci។ រូបគំនូរនេះ បានក្លាយជាសិល្បៈដែលមានភាពល្បីល្បាញបំផុត និងអស្ចារ្យបំផុតលើលោក។

ជាក់ស្តែង មានវិចិត្រករជាច្រើន ដែលបានគូររូប Mosa Lisa ឡើងវិញ។ ប៉ុន្តែ អ្នកដឹងទេថា លោក Leonardo da Vinci បានគូររូប Mona Lisa មួយបន្ថែមទៀត ដោយខ្លួនគាត់ផ្ទាល់។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពីព្រោះរូបគំនូរលើកទីពីរ របស់គាត់ មានចំនុចខុសគ្នាបន្តិចបន្តួចថែមទៀតផង។ មានមនុស្សមួយចំនួនគិតថា វាអាចជាស្នាដៃរបស់វិចិត្រករដទៃ ប៉ុន្តែ អ្នកជំនាញ ធ្វើការអះអាងថា វាគឺជាស្នាដៃរបស់ Leonardo da Vinci ។

# រូងពេលវេលា នៅឯ Mount Rushmore

Mount Rushmore មានទីតាំងនៅលើភ្នំ Rushmore ប្រទេស អាមេរិក។ Mount Rushmore គឺជាចម្លាក់ មានរូបផ្ទៃមុខរបស់ប្រធានាធិបតីទាំង ៤ របស់អាមេរិក ដូចជា George Washington Thomas Jefferson Theodore Roosevelt និង Abraham Lincoln ដែលមានកម្ពស់ ១,៧៤៥ ម៉ែត្រពីនីវ៉ូសមុទ្រ។

នៅអំឡុងការសាងសង់ចម្លាក់នេះ ស្ថាបត្យករ Gutzon Borglum បានចង់បង្កើតសាលមួយ នៅក្នុងរូបចម្លាក់ ដែលសាលនោះ មានគោលបំណងចង់ឲ្យ អ្នកជំនាន់ក្រោយ អាចដឹងពីកំណត់ត្រាផ្សេងៗ ជាប្រវត្តិសាស្រ្តរបស់ប្រទេសអាមេរិកទាំងមូល។ ហេតុនេះ គាត់ក៏បានជីករូងមួយ នៅពីក្រោយក្បាលរបស់លោកប្រធានាធិបតី Abraham Lincoln ។ ប៉ុន្តែក្រោយមកលោក Borglum ក៏បានស្លាប់ ទាំងមិនទាន់សាងសង់រួច។ សព្វថ្ងៃនេះ គេហៅរូងភ្នំនោះថា ជារូងពេលវេលា (Time capsule)។

 

# រូបរាងពិត របស់ចម្លាក់ Sphinx

The Great Sphinx នៃរដ្ឋធានី Giza គឺជារូបបដិមា ថ្មកំបោរ ដែលបង្ហាញពីសត្វទេវកថាមួយបែប ដែលមានខ្លួនជាតោ និងក្បាលជាមនុស្ស។ រូបបដិមា ដ៏អស្ចារ្យសម្បើមនេះ មានទីតាំងនៅដីខ្ពង់រាប ភាគខាងលិចទន្លេនីល រដ្ឋធានី Giza ប្រទេសអេហ្ស៊ីប។ The Great Sphinx គឺជារូបចម្លាក់ដែលមានវ័យចំណាស់ ជាងគេបង្អស់ក្នុងពិភពលោក។

តាំងពីដើមឡើយ រូបចម្លាក់នេះ មានលាបពណ៌ភ្លឺចែងចាំង ហើយថែមទាំងមានច្រមុះ និងពុកចង្ការ តាមបែបប្រពៃណីទៀតផង។ អ្នកជំនាញជាច្រើនជឿថា ដើមកំណើត Sphinx គឺមានក្បាលជាតោ រីឯក្បាលមនុស្សលើចម្លាក់នេះ ត្រូវបានឆ្លាក់តាមក្រោយប៉ុណ្ណោះ។

# អ្នកបង្កើត The Leaning Tower នៃទីក្រុង Pisa

The Leaning Tower នៃទីក្រុង Pisa គឺជាប៉ម ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោក យ៉ាងល្បីល្បាញ ដោយសារតែលក្ខណៈផ្អៀងរបស់វា។ The Leaning Tower មានកម្ពស់ ៥៥.៨៦ ម៉ែត្រ នៅចំហៀងខាងទាប និងមានកម្ពស់ ៥៦.៦៧ ម៉ែត្រ នៅចំហៀងខាងខ្ពស់។

ប៉មដ៏ខ្ពស់នេះ មានអាថ៌កំបាំងជាច្រើន។ ម្នាក់ៗ សុទ្ធតែបានស្គាល់ពីភាពអស្ចារ្យរបស់វា ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងថា ប៉មកណ្តឹងប្រចាំទីក្រុង Pisa នេះ សាងសង់ដោយនរណាឡើយ និងគ្រាន់តែដឹងថា វាត្រូវបានសាងសង់រយៈពេលជាង ២០០ ឆ្នាំមកហើយ។ ប្រវត្តិវិទូ បានសន្និដ្ឋានថា The Leaning Tower អាចជាផែនការសាងសង់របស់លោក Bonanno Pizano ឬអាចជាលោក Diotisalvi ដែលបានសាងសង់អាគារមួយ មានរចនាបទស្រដៀងគ្នា នៅជិតប៉មនោះដែរ។

# ផ្ទៃមុខ របស់រូបគំនូរ Danaë របស់ Rembrandt

Danaë គឺជារូបគំនូរ របស់វិចិត្រករ Rembrandt ដែលបានគូសតាំងពីឆ្នាំ ១៦៣៦ មកម្ល៉េះ។ សព្វថ្ងៃនេះ រូបគំនូររបស់គាត់ ស្ថិតនៅក្នុងសារមន្ទីរ Hermitage របស់ប្រទេស រុស្ស៊ី។

Rembrandt បានចាប់ផ្តើមគូសរូបគំនូរ Danaë បន្ទាប់ពីរៀបការបាន ២ ឆ្នាំជាមួយប្រពន្ធឈ្មោះ Saskia van Uylenburgh ។ មនុស្សជាច្រើន ក៏តែងតែជឿថា រូបគំនូរនោះ ជារូបរបស់ប្រពន្ធគាត់ដែរ។ ប៉ុន្តែ អ្នកជំនាញក៏ទើបតែនឹករកឃើញ អាថ៌កំបាំងនេះថ្មីៗ ដោយប្រើប្រព័ន្ធកាំរស្មី X ទើបបានដឹងថា រូបគំនូរនេះ បានគូរបន្ថែមម្តងទៀត នៅពេលដែលប្រពន្ធគាត់ស្លាប់ និងជាពេលដែលគាត់ទៅចាប់ចិត្តស្រលាញ់ស្រ្តីផ្សេងម្នាក់ទៀត ឈ្មោះ Geertje Dircx ។ ហេតុនេះ ផ្ទៃមុខរបស់ Danaë គឺជាការរួមបញ្ចូលគ្នា រវាងមុខរបស់មនុស្សស្រីដែលគាត់ស្រលាញ់ទាំង ២ នាក់។

# ឈ្មោះពិត របស់នាឡិកាយក្ស Big Ben ក្នុងប្រទេសអង់គ្លេស

ប៉មនាឡិកាយក្ស Big Ben ដែលត្រូវបានគេស្គាល់ ពាសពេញពិភពលោកនោះ ស្ថិតក្នុងទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស និងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ១៨៥៥ ជាមួយនឹងកម្ពស់ រហូតដល់ទៅ ៩៦ ម៉ែត្រ។

ជាក់ស្តែងឈ្មោះ Big Ben គឺគ្រាន់តែជា ឈ្មោះរបស់កណ្តឹង ដែលមាននៅក្នុងប៉មនោះប៉ុណ្ណោះ មិនមែនសំដៅលើអាគារទាំងមូលនោះទេ។ រហូតមកដល់ខែកញ្ញា ឆ្នាំ ២០១២ អាគារនេះ មានឈ្មោះជាផ្លូវការថា “The Bell Tower of the Palace of Westminster” ប៉ុន្តែ សព្វថ្ងៃនេះ ឈ្មោះផ្លូវការរបស់វាគឺ “The Elizabeth Tower” ។ មកដល់ឥលូវនេះ ក៏មិនមានមនុស្សច្រើនដែរ ដែលដឹងថា Big Ben ជាឆ្មោះរបស់កណ្តឹងនោះ។

# ពណ៌របស់ស្ពាន The Golden Gate

ស្ពាន The Golden Gate គឺជាស្ពានយោលមួយ ដែលមានកម្ពស់ ២២៧.៤ ម៉ែត្រ និងមានបណ្តោយប្រវែង ២.៧ គីឡូម៉ែត្រឯណោះ។ ស្ពាននេះ សាងសង់ចាប់តាំងពីឆ្នាំ ១៩៣៣ ដល់ ១៩៣៧ និងចាប់សម្ពោធជាផ្លូវការ នៅថ្ងៃទី ២៧ ខែឧសភា ១៩៣៧។

ស្ពាននេះ ចំណាយពេលយ៉ាងយូរ ទម្រាំតែកងទ័ពជើងទឹកសហរដ្ឋអាមេរិក យល់ព្រមឲ្យសាងសង់។ បន្ទាប់ពីបានអនុញ្ញាតរួច កងទ័ពជើងទឹកអាមេរិក ចង់ឲ្យស្ពាននេះ លាបពណ៌លឿង និងឆ្នូតខ្មៅ ដើម្បីឲ្យស្ពាននេះ មើលមិនឃើញ នៅពេលចុះអ័ព្ទ។ ចុងក្រោយ លោក Irving Morrow ដែលជាស្ថាបត្យករ បានបញ្ចុះបញ្ចូលកងទ័ពទាំងនោះ ឲ្យយល់ព្រមលាបស្ពាននោះ ពណ៌ទឹកក្រូចចាស់វិញ។ ពណ៌នេះមិនត្រឹមតែ អាចបំបាំងកាយស្ពាន បានគ្រប់រដូវនោះទេ វាថែមទាំងជាពណ៌ដែលទាក់ទាញទៀតផង។

# ផ្ទៃមេឃ លើរូបគំនូរ The Scream

រូបគំនូរ The Scream គឺជាគំនូរដែលគូរឡើង ដោយវិចិត្រករ Edvard Munch នៅចន្លោះឆ្នាំ ១៨៩៣ និងឆ្នាំ ១៩១០។ លោក Munch បានដាក់ឈ្មោះគំនូរនេះ ជាភាសាអាល្លឺម៉ង់ថា “Der Schrei der Natur” ដែលអាចប្រែមកបានថា “សំឡេងស្រែក របស់ធម្មជាតិ”។

នៅក្នុងឆ្នាំ ២០០៣ ក្រុមតារាវិទូ បានដាក់ទ្រឹស្តី លើរូបគំនូរនេះថា ជាការបង្ហាញពីបន្ទុះភ្នំភ្លើង Krakatoa ក្នុងឆ្នាំ ១៨៨៣ ទើបបានជាមានមេឃពណ៌បែបនេះ។ វាជាបន្ទុះភ្នំភ្លើង ដែលមានធូលី និងកម្ទេចភ្លើង ពាសពេញបរិយាកាស និងមិនមែនជា ទេសភាពថ្ងៃលិច ធម្មតានោះទេ៕

ប្រភព៖ Bright Side

អត្ថបទកំពុងពេញនិយម​ ៖​ របៀបរំដោះខ្លួនចេញពីរថ​យន្ត ខណៈពេលដែលរថ​យន្តធ្លាក់ចូលទៅក្នុងទឹក(Video)

សព្វថ្ងៃនេះយើងសង្កេតឃើញថារឿងប្លែកៗតែងតែកើតមានឡើងទៅលើមនុស្សគ្រប់រូបគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅទូទាំងពិភពលោកយើងទាំងមូល គ្រាន់តែហេតុការណ៍ខ្លះយើងមិនបានដឹង មិនបានលឺតែប៉ុណ្ណោះ។

ជាក់ស្តែងនៅវេលាព្រឹកមិញនេះយើង បានដឹងស្ទឹើតែគ្រប់គ្នាហើយថា មានករណីដ៏រន្ធត់មួយបានកើតឡើងនៅ កំពង់ដស្វាយជ្រំ គឺ មានស្ត្រីដែលជាគ្រូគង្វាលសាសនាគ្រឹះម្នាក់ជនជាតិកូរ៉េ ឈ្មោះ គឹ​ម មឿង​ស៊ុ​ក ហៅ គឹ​ម យ៉ុ​ង​ស៊ុ​ក ភេទ​ស្រី អាយុ​៦៧​ឆ្នាំ បានបើករថយន្ត​ឡើង​សាឡា​ង​ឆ្លង​ដក៏​ជ្រុលធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​លិច​បាត់​អស់​រយៈពេល​ប្រមាណ​ជិត​២​ម៉ោង​ទើប​នគរបាល​រកឃើញហើើយបានស្រង់យកឡើងមកលើគោក ចំណែក​ស្ត្រី​ដែល​ជា​ម្ចាស់​រថយន្ត​បាន​ជាប់​ឈ្លក់ទឹក​ស្លាប់​ក្នុង​រថយន្តយ៉ាងអាណោចអាធ័ម។ ដោយមើលឃើញពីហេតុការណ៍ដ៏ហ្មងសៅ និងស្រងេះស្រងោចមួយនេះ ក៏ដូចជាការដាស់ស្មារតីទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ថ្ងៃនេះ អិុច ស្ព្រេស បាននាំយកនូវរបៀបមួយនៃការរត់គេចខ្លួនចេញពីឡានខណៈពេលឡានលិចក្នុងទឹក៖

«ប្រញាប់ដោះខ្សែក្រវ៉ាត់សុវត្តិភាពចេញ »

«ចុចកញ្ចក់បង្អួចឡានចុះអោយបានលឿនលូនចេញតាមកញ្ចក់អោយបានឆាប់ តាមដែលអាចធ្វេីទៅបាន»

«ត្រូវដឹងថាអ្នកមានពេលមិនដល់30នាទីទេសំរាប់រត់ចេញពីឡាន ដូច្នេះគ្រប់សកម្មភាពត្រូវតែលឿន តែបេីម៉ាស៊ីនឡានរលត់ កញ្ចក់មិនអាចបេីកបានខណៈពេលឡានជិតលិចលង់»

«ប្រញាប់វាយបំបែកកញ្ចក់បង្អួចឡានដោយរបស់រឹងដែលនៅក្បែដៃដេីម្បីអោយទឹកចូលនិងប្រញ៉ាប់លូនចេញអោយលឿនមុនពេលឡានលិចទៅទឹកជ្រៅ»

«ពេលឡានស្ថិតនៅលេីសាឡាងឆ្លងទឹក ចាំបាច់ត្រូវបេីកកញ្ចក់បង្អួចឡាន និងអ្នកដំណេីរចុះពីលេីឡាន ទុកតែតៃកុងឡានបានហេីយ ព្រោះថាបេីឡានបិទកញ្ចក់ជិតពេលលិចក្នុងទឹក យេីងមិនងាយនឹងបេីកទ្វារត់ចេញទាន់នោះទេ ព្រោះសម្ពាធទឹកនឹងរុញខ្ទប់ទ្វាឡានជាប់ពិបាកបេីក»៕​ ទាំងនេះគឺជាវិធីសាស្រ្ត និងរបៀបដែលអាចជួយសង្រោះជិវិតរបស់លោកអ្នកឲ្យរួចពីក្នុងរថយន្ត ខណៈពេលដែលរថតយន្តរបស់អ្នកស្ថិតនៅក្នុងទឹកដោយប្រការណាមួយ។ ដើម្បីយល់ច្បាស់ពីរបៀប និងវិធីសាស្រ្តទាំងនេះសូមចូលរួមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង