នាំមកជូនដោយ៖

តើអ្វីទៅជាជំងឺអុតស្វាយ និង វិធីបង្កាជំងឺនេះយ៉ាងដូចម្តេចដែរ?


ទំហំអក្សរ៖ S M L

ស្វែងយល់ពីជំងឺ អុតស្វាយ៖

ចែករំលែកអត្ថបទសុខភាពថ្ងៃនេះទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកដោយគ្រាន់តែចុចShare!!

– វិធីបង្ការកុំអោយមានស្នាមកន្ទួល ពងបែកលើស្បែក

ជំងឺអុតស្វាយ ជាជំងឺដែលបង្កអោយមានជាកន្ទួលរមាស់អុចៗក្រហមលើស្បែករបស់យើង រាលដាលពីស្មងជើង ដល់ក មុខ និងអវយវៈផ្សេងទៀត ដែលរយៈពេលប្រមាណ៧ ទៅ១០ថ្ងៃក្រោយ កន្ទួលទាំងនោះនិងវិវត្តន៍ពីអុចៗក្រហម ទៅជាពងបែកមានទឹកវិញ (Vesicles) ។

ពងបែកទាំងនោះមានចេញនៅក្នុងមាត់ លើស្បែកក្បាល ជុំវិញភ្នែក ប្រដាប់បន្តពូជ ដែលធ្វើអោយអ្នកជំងឺឈឺចុកចាប់យ៉ាងខ្លាំង ។ ក្រោយពីកើតនៅកន្លែងមួយហើយ វាអាចជាសះស្បើយ ដោយក្រោយមកទៅកើតកន្លែងផ្សេងទៀតរហូតដល់ប្រហែល២សប្តាហ៍បានអាការៈកន្ទួលរមាស់នោះបាត់ ។ ចំនែកការចម្លងនៃជំងឺនេះក៏ស្ថិតក្នុងដំណាក់កាលនេះដែរ ។ ហេតុដូចនេះ បានជាអ្នកជំងឺត្រូវនៅអោយឆ្ងាយពីអ្នកដទៃ លើកលែងក្រុមគ្រួសារដែលនៅជាមួយ ។

*វិធីការពារជំងឺអុតស្វាយ៖

សម្រាប់វិធីព្យាបាល ជំងឺអុតស្វាយវិញ គឺត្រូវប្រុងប្រយ័ត្នអោយមែនទែន ព្រោះជំងឺអុតស្វាយ ជាជំងឺដែលឆ្លងកាចសាហាវបំផុត ។ អ្នកជំងឺគួរណាតែនៅក្នុងផ្ទះរហូតដល់ស្នាមកន្ទួលទាំងនោះ បាត់អស់ ។ ក្រៅពីអោយអ្នកជំងឺនៅផ្ទះហើយ យើងក៏ត្រូវព្យាបាលដោយការអោយថ្នាំមួយចំនួនដល់អ្នកជំងឺ ទៅតាមសភាពរបស់អ្នកជំងឺនីមួយៗ ដូចជា ៖
– ថ្នាំ Zovirax (Acyclovir) មានប្រយោជន៍សំរាប់បំបាត់រោគសញ្ញារបស់ជំងឺផ្តាសាយ តែការប្រើថ្នាំនេះ ស្ថិតនៅក្នុងការខ្វែងគំនិតគ្នានៅឡើយ ដោយមានវេជ្ជបណ្ឌិតខ្លះបានលើកឡើងថា ថ្នាំនេះគួរប្រើជាមួយកុមារដែលមិនមានរោគសញ្ញាប៉ះពាល់ដល់ខួរក្បាល និងសួត ។
– ថ្នាំប្រឆាំងអាឡែកហ្ស៊ី ដូចជា Benadryl រឺ Zyrtec ដើម្បីបំបាត់ការឈឺចាប់ រមាស់ និងហើម ។
– ថ្នាំអង់ទីប៊ីយូទិច ត្រូវប្រើដើម្បីព្យាបាលជំងឺឆ្លងលើស្បែកក្រោយពីកើតជំងឺអុតស្វាយ រឺអ្នកជំងឺអុតស្វាយមានជំងឺទាក់ទងនឹងសួត ។

 

*វិធីបង្ការកុំអោយមានស្នាមកន្ទួល ពងបែកលើស្បែក៖

ការថែទាំ ព្យាបាលនៅផ្ទះ ជាកត្តាចំបងសម្រាប់សមាជិកគ្រួសារគ្រប់រូបគួរដឹង
– ត្រូវកាត់ក្រចកដៃរបស់អ្នកជំងឺដើម្បីកុំអោយអ្នកជំងឺអេះ ហើយចំលងមេរោគផ្សេងៗទៀត និងសន្លាក់
– ត្រូវងូតទឹកអោយអ្នកជំងឺអោយបានច្រើនដងក្នុង១ថ្ងៃ ដើម្បីបំបាត់ភាពរមាស់ និងគ្របកន្សែងត្រជាក់ សើមលើស្បែក
– ប្រើប្រាស់ក្រែម រឺឡេលាបលើស្បែកដើម្បីបង្កើតសំណើម និងបំបាត់ភាពរមាស់
– ចំពោះកុមារតូចៗ ត្រូវឧស្សាហ៍ផ្លាស់ប្តូរកន្ទបអោយកុមារបានច្រើនដង ដើម្បីអោយស្នាមកន្ទួលស្ងួត និងជ្រុះអស់ ។
– ប្រើប្រាស់ថ្នាំ Telenol ដើម្បីបន្ថយកំដៅក្នងខ្លួនអ្នកជំងឺ ដាច់ខាតមិនត្រូវប្រើប្រាស់ថ្នាំង Aspirin ទេ ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង