តើសមត្ថកិច្ចគិតយ៉ាងណាចំពោះករណីដឹកលើសទំងន់ ហើយតែងតែបង្កឲ្យមានគ្រោះថ្នាក់បែបនេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ បុរសម្នាក់បើករថយន្តកុងតឺន័រផ្ទុកទំងន់លើសចំណុះខណៈមកដល់ផ្លូវបំបែកជាបួនក្រឡាប់ផ្ងាជើងឡើងលើចាក់សាប៊ូចោលពេញផ្លូវសំណាងមិនមានអ្នករបួស។ ក្នុងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១កែងនិងផ្លូវ១៨២ក្នុងសង្កាត់ទឹកល្អក់២ខណ្ឌទួលគោក ។

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងកុងតឺន័ក្បាលពណ័សពាក់ស្លាកលេខ.3D5338 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យមលុះមកដល់ចំនុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះបួងចង្កូតប្រញាប់ពេកប្រណ្ដាលឲ្យក្រឡាប់ផ្ងាជើងចាក់សាប៊ូចោលពេញផ្លូវនិងខូចខាតសំយ៉ាបផ្ទះប្រជាពរដ្ឋនិងខូចរថយន្តផ្នែកខាងមុខតែសំណាងល្អមិនបង្កឲអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុការណ៍អ្នកបើករថយន្តបានលូនចេញពីរថយន្តហើយបានគេចខ្លួនបាត់បន្សល់ទុកនៅតែរថយន្តុ។ ភ្លាមនោះមិនយូរប៉ុន្មានសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់កន្លែងកើតហេតុបានទំនាក់ទំនងហៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង