នាំមកជូនដោយ៖

គួរអោយអាណិតណាស់! នារីម្នាក់មានជម្ងឺសរសៃប្រសាទរើឡើងរត់មកបុកបង្កាន់ដៃមុខផ្ទះធ្លាក់ស្លាប់ភ្លាមៗ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ នារីម្នាក់មានជម្ងឺសរសៃប្រសាទរើឡើងរត់មកមុខផ្ទះបុកបង្កាន់ដៃរួចក៏ធ្លាក់ពីជាន់ទី២ស្លាប់កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យោងតាមសម្តីរបស់បងប្អូនសពបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហ៊ុន លីយ៉ានុត អាយុ២៣ឆ្នាំ រូបគេតែងតែមានជំងឺមិនប្រក្រតី ពេលជំងឺរើម្តងៗ រូបគេតែងតែរត់បុកនេះបុកនោះ លុះដល់ថ្ងៃកើតហេតុ ក៏មានអការៈធ្វើទុកក៏បានរត់មកមុខផ្ទះបុកនិងបង្កាន់ដៃ ក៏បានធ្លាក់ពីលើផ្ទះជាន់ទី២ មកដីបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកោសលវិច្ច័យនិងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង